លោក Kim Hak-bum គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានសម្រេចចិត្ត ដកឈ្មោះកីឡាករដ៏ល្បីលេខ1 របស់កូរ៉េខាងត្បូង Son Heung-min ចេញពីបញ្ជីឈ្មោះកីឡាករ ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ2021។
គួរឱ្យដឹងដែរថា Son Heung-min ធ្លាប់បានជួយ ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឈ្នះមេដាយមាស ក្នុងវិញ្ញាសាបាល់ទាត់បុរសម្តងហើយ កាលពីអូឡាំពិកលើកមុន (2018) នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យគេ បានរួចខ្លួន ពីកាតព្វកិច្ចយោធា។
ព្រឹត្តិការណ៍អូឡាំពិក ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងធ្វើឡើងតាំងតែពីចុងឆ្នាំ2020 មកម្ល៉េះ តែដោយសារតែបញ្ហាកូវីដ-19 នៅតែបន្តកើនឡើង ទើបព្រឹត្តិការណ៍នេះ ត្រូវបានលើកយកមកធ្វើនៅថ្ងៃទី23 កក្កដា ឆ្នាំ2021នេះវិញ ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី8 សីហា ឆ្នាំ2021៕