Raphaël Varane ខ្សែការពារយូរឆ្នាំ របស់ក្លិប Real Madrid កំពុងតែមានពាក្យចចាមអារ៉ាមថា កៀកៗនឹងការផ្ទេរចេញពីក្លិបយក្សរបស់អេស្ប៉ាញនេះហើយ ដោយសារតែក្លិបកំពុងត្រូវការ និងប្រញាប់លុយយ៉ាងខ្លាំង ដើម្បីកសាងក្លិប ឱ្យខ្លាំងនារដូវកាលក្រោយនេះ។
ខ្សែការពាររូបនេះ ត្រូវបានគេដឹងថា នឹងមានតម្លៃខ្លួន ថ្លៃគួរសម បើទោះបីជាគេកំពុងតែត្រូវបានក្លិបត្រៀម ដាក់លក់ឡៃឡុងក៏ដោយ។ ក្នុងនោះដែរ ក្លិបបានចេញតម្លៃលក់ហើយ គឺមានតម្លៃដល់ទៅ 120លានដុល្លារ ហើយមកទល់នឹងពេលនេះ មានក្លិបចំនួន3 ហើយ ដែលកំពុងត្រូវការរូបគេ រួមមាន Chelsea, Paris Saint Germain និង Manchester United។
Raphaël Varane បានចូលរួមជាមួយ Real Madrid តាំងពីឆ្នាំ2011 ដោយធ្លាប់បានជួយឱ្យក្លិបឈ្នះពានរាប់ភ្លេច។ មិនតែប៉ុណ្ណោះ គេបានជួយឱ្យបារាំងឈ្នះពានបាល់ទាត់ពិភពលោកកាលពីឆ្នាំ2018 ហើយពេលនេះ គេកំពុងតែជួយបារាំងឱ្យស្ថិតនៅកំពូលតារាងជើងឯកអឺរ៉ុបទៀតផង៕