Christian Eriksen ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ Inter Milan បានរួចផុតពីសេចក្តីស្លាប់ ក្រោយពីហេតុការណ៍ដួលសន្លប់នៅលើទីលានប្រកួត ក្នុងជំនួបបើកឆាក Euro ពេលដាណីម៉ាក ប៉ះហ្វាំងឡង់ ដែលធ្វើឱ្យការប្រកួតត្រូវបានពន្យារពេលអស់ជាច្រើនម៉ោង។
បើតាមការបញ្ជាក់ពីគ្រូពេទ្យរបស់ក្រុមបាល់ទាត់ជម្រើសជាតិ បានឱ្យដឹងថា កីឡាកររូបនេះ មានបញ្ហាបេះដូង ហើយដើម្បីបញ្ចៀសពីហានិភ័យដល់អាយុជីវិត គេគួរតែបញ្ឈប់អាជីពនេះ។
ទោះបីជាបែបនេះក្តី ក្រោយពីភ្ញាក់ពីការសង្គ្រោះបន្ទាន់ Christian Eriksen បាននិយាយទៅកាន់អ្នកគាំទ្រថា រូបគេនឹងនៅតែ នៅជាមួយអ្នកគាំទ្រជានិច្ច ហើយគេនឹងមិនបោះបង់អាជីពនេះចោលត្រឹមនេះឡើយ៕