ខ្សែបម្រើ Philippe Coutinho របស់ក្លិប Barcelona កំពុងតែរង់ចាំទទួលភ្លើងខៀវពីក្លិប Leicester City ដែលកំពុងតែឡើងជើងនៅក្របខ័ណ្ឌកំពូលអង់គ្លេស English Premier League ដើម្បីបានវិលត្រឡប់ទៅអង់គ្លេសវិញ។
ក្លិប Leicester City គ្រោងនឹងយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មកលេងនៅ English Premier League វិញ ក្រោយពីកីឡាកររូបនេះ ចំណាយពេលនៅក្លិប Barcelona នៃលីគកំពូលអេស្ប៉ាញ La Liga អស់ជាង 4រដូវកាលទៅហើយ តែហាក់ដូចជាមិនទទួលបានជោគជ័យ អ្វីជាដុំកំភួនសោះឡើយ។
គួររំឭកដែរថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនបានចូលរួមលេងឱ្យ Barcelona ក្នុងឆ្នាំ2021 នេះទេ បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរ កាលពីខែធ្នូ ចុងឆ្នាំកន្លងទៅ ហើយ Barcelona ថែមទាំងចង់លក់កីឡាកររូបនេះចេញ ស្របពេលដែល Leicester ចាប់អារម្មណ៍ និងហ៊ានឱ្យតម្លៃខ្លួនកីឡាកររូបនេះ ដល់ទៅ 20លានផោនទៀតផង៕