លោក លី ទែ ហ៊ុន អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ត្រូវបានក្លិបបាល់ទាត់ក្រសួងការពារជាតិ ប្រកាសតែងតាំង និងចុះកុងត្រាជាផ្លូវការ ក្នុងកម្មវិធីសន្និសីទកាសែតមួយរបស់ក្លិប កាលពីព្រឹកថ្ងៃទី1 ខែមិថុនា ឆ្នាំ2021នេះ។
ជាមួយនឹងកុងត្រាថ្មីនេះ អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលជោគជ័យខ្លាំងបំផុតរូបនេះ នឹងកាន់តួនាទីជាអ្នកដឹកនាំក្រុមមួយនេះ ដែលគ្រូបង្វឹកនៅតែជា លោក ហោ សុខហេង ដដែល។ ចំពោះរយៈពេលកុងត្រា ខាងក្លិបមិនបានបញ្ចេញឱ្យដឹងនៅឡើយទេ។
គួរឱ្យដឹងដែរថា បុរសសញ្ជាតិកូរ៉េខាងត្បូង វ័យ 59ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ2010 រហូតដល់ឆ្នាំ2017 លុះពីឆ្នាំ2018 ដល់2019 លោកបានទៅធ្វើជានាយកបច្ចេកទេសរបស់ Hoang Anh Gia Lai FC ដែលជាក្លិបបាល់ទាត់ល្បីមួយរបស់វៀតណាម និងត្រឡប់មកដឹកនាំក្រុម TIFFY ARMY នៅពេលនេះ៕