ជំងឺកូវីដ-19 នៅប្រទេសវៀតណាម ដែលកំពុងឆ្លងរាលដាលរលកទី2 បានកំពុងតែរីកសាយភាយខ្លាំងទៅៗ ដែលបានបង្កជាក្តីព្រួយបារម្ភមួយ ទៅដល់ការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម នាចុងឆ្នាំ2021 នេះ ដែលវៀតណាម គ្រោងនឹងទទួលស្វាគមន៍ប្រទេសចំនួន 11 ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអត្តពលិករាប់ម៉ីននាក់។
ដោយសារស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ-19 នៅតែបន្តរីករាលដាលជាសកលនៅឡើយ ទើបធ្វើឱ្យម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ធ្វើសេចក្ដីជូនដំណឹង ស្តីពីការពន្យារពេលបណ្តោះអាសន្ន ដោយរង់ចំាការសម្រេចក្នុងអង្គប្រជុំអន្តរជាតិ តាមប្រព័ន្ធអនឡាញ នាពេលឆាប់ៗខាងមុខនេះ។
គួរឱ្យដឹងដែរថា ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម បានធ្វើកំណត់បង្ហាញថា ស៊ីហ្គេម2021នេះ មានប្រភេទកីឡាដាក់ឱ្យបណ្តាប្រទេសក្នុងអាស៊ាន សរុបចំនួន 11ប្រទេស ធ្វើការប្រកួតប្រជែងគ្នា លើ 40ប្រភេទកីឡា និងមានវិញ្ញាសាសរុបចំនួន 526៕