Saúl Ñíguez Esclápez កីឡាករខ្សែបម្រើក្លិប Atletico Madrid ត្រូវបានគេអះអាងថា នឹងផ្ទេរទៅកាន់ក្លិបថ្មី គឺ Bayern Munich សម្រាប់រដូវកាលក្រោយនេះ តែនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដោយរង់ចាំដល់ថ្ងៃផុតកុងត្រារដូវកាលនេះសិន។
ការប្រកាសនេះ វាហាក់ផ្ទុយស្រឡះពីការរំពឹងទុក ដោយសារតែពីមុនមានលេចឮព័ត៌មានថា ខ្សែបម្រើរូបនេះ នឹងទៅលេងនៅ Manchester United ក្នុងរដូវកាលថ្មី។ តែ ទោះជាយ៉ាងណាក្តី យើងនៅតែមិនដឹងពីមូលហេតុដែល ManU សម្រេចចិត្ត មិនយករូបគេវិញនេះនៅឡើយ។
ចំពោះតម្លៃខ្លួនវិញ ត្រូវបានគេដឹងថា Saúl Ñíguez ទទួលបានតម្លៃខ្លួនជាង 100លានដុល្លារ ដែលជាតម្លៃខ្លួនដែលហាក់ដូចជាថ្លៃបន្តិច សម្រាប់រដូវកាលកូវីដបែបនេះ៕