នៅព្រឹកថ្ងៃទី9 ខែមិថុនា ឆ្នាំ2021នេះ កម្ពុជាបានរៀបចំធ្វើពិធីប្រគល់ និងទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
«នេះជាដំណក់ប្រេងដំបូងដែល កម្ពុជា ទទួលបាន កាលពីថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 ហើយនេះក៏ជាសមិទ្ធផលប្រវត្តិសាស្ត្រ ក៏ជានិមិត្តរូបនៃជោគជ័យ របស់ កម្ពុជា ទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ»។ នេះបើតាមការចុះផ្សាយរបស់ អង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់ កម្ពុជា ត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា» ដែលមានន័យថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕
ប្រភព៖ Press OCM
ដកស្រង់៖ បុត្រា