អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងជាសាធារណៈ ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2021 ដោយចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី1 ខែមិថុនានេះ រហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021។
សេចក្ដីជូនដំណឹង ក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2022 អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ និងពិន័យលើម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់ប្រកាសបង់ពន្ធក្នុងឆ្នាំ2021។
ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានដូចខាងក្រោម៖
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
ដកស្រង់៖ បុត្រា