Sergio Aguero ខ្សែប្រយុទ្ធ ManCity នឹងផុតកុងត្រាជាមួយក្លិបអង់គ្លេសមួយនេះ នៅដំណាច់ខែមិថុនា ខាងមុខនេះហើយ ដោយភាគីទាំងសងខាង បានព្រមព្រៀងគ្នា មិនបន្តកុងត្រាថ្មីទៀតឡើយ។ ក្រោយពីចាកចេញពី ManCity កីឡាករ Aguero ត្រូវបាន Barcelona កក់ទុករួចជាស្រេចហើយ ដោយត្រៀមនឹងប្រកាសកុងត្រា នៅឯក្លិបដ៏ល្បីល្បាញរបស់អេស្ប៉ាញមួយនេះ នៅពេលឆាប់ៗខាងមុខនេះ។
ក្នុងព្រឹត្តិការណ៍នេះដែរ Luiz Suarez អតីតខ្សែប្រយុទ្ធ Barcelona បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះអតីតក្លិបរបស់ខ្លួន ដែលបានផ្តល់ឱកាសដល់កីឡាករវ័យជ្រេដូច Sergio Aguero បើទោះបីជាគេ មានវ័យ 32ឆ្នាំហើយក្តី។
គួររំឭកដែរថា គ្រាដែល Luiz Suarez ចាកចេញពី Barcelona កាលពីដើមរដូវកាលនេះ គឺដោយសារលោក Koeman លើកពីហេតុផលថា រូបគេមានវ័យច្រើនហើយ (33ឆ្នាំ) ដែលធ្វើឱ្យប៉ះពាល់ដល់ទម្រង់ការប្រយុទ្ធរបស់ក្រុម តែក្រោយពីទៅដល់ AT Madrid ភ្លាម គេបានធ្វើឱ្យក្រុមថ្មីរបស់គេមួយនេះលើកពាន La Liga ភ្លែតតែម្ដង៕