កីឡាករខ្សែប្រយុទ្ធ Sergio Agüero របស់ក្លិប Manchester City នឹងត្រូវដើរចេញពីក្លិប នៅពេលបញ្ចប់រដូវកាល 2021នេះហើយ ក្រោយផុតកុងត្រា ហើយភាគីទាំងសងខាង រវាងក្លិប និងកីឡាករ ក៏សម្រេចចិត្តមិនបន្តនៅជាមួយគ្នាទៀតដែរ។
តែអ្វី ដែលធ្វើឱ្យអ្នកគាំទ្រក្លិបមេឃខៀវមួយនេះ សោកស្តាយបំផុតនោះ គឺ Agüero ជាកីឡាករប្រយុទ្ធដ៏ល្អមួយរបស់ក្លិប ទោះជាមានវ័យ 32ឆ្នាំក៏ដោយ ហើយរូបគេ បានជាប់ជាកីឡាករ តែម្នាក់គត់របស់ក្លិប ManCity ដែលរកបានគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រក្លិបទៀតផង។ គ្រាប់បាល់ទាំង 260គ្រាប់ ដែលកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះរកបាន នឹងក្លាយជាការចងចាំរបស់ក្លិបមួយនេះជារៀងរហូត។
គួរឱ្យដឹងដែរថា Sergio Agüero បានជួយឱ្យក្លិប Manchester City ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានចំនួន3 នារដូវកាលនេះ ហើយឈ្នះបានពាន2 គឺ FA Cup និង Premier Legue ខណៈដែលពានធំបំផុតរបស់អឺរ៉ុប UEFA Champions League គេគ្រោងនឹងយកឱ្យបាននៅចុងខែឧសភា ខាងមុខនេះ៕