Harry Maguire ខ្សែការពារកណ្តាលរបស់ក្លិបបាល់ទាត់ Manchester United បានបង្ហើបឱ្យដឹង ពីការសម្រេចចិត្តរបស់ខ្លួន កាលពីនៅក្លិប Leicester City មុននឹងផ្ទេរជាផ្លូវការ មកកាន់ក្លិបបិសាចក្រហមនេះ កាលពីឆ្នាំ2019។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយថា គ្រានោះ គេត្រូវបានក្លិបធំ2 ទាក់ទងមកដំណាលៗគ្នា គឺ ManU និង ManCity នេះឯង។ គ្រានោះ លោក Pep Guardiola របស់ ManCity បានជួបជាមួយ Maguire មុនគេ ក៏ប៉ុន្តែ រូបគេបានសម្រេចចិត្តបដិសេធ ទោះបីជាយល់ថា ក្លិបនេះ ជាក្លិបមួយខ្លាំងក៏ដោយ។
កីឡាករវ័យ 28ឆ្នាំរូបនេះ បានបញ្ជាក់ថា ចុងក្រោយ គេសម្រេចចិត្តមកនៅ ManU ព្រោះតែគេស្រឡាញ់ ManU ហើយក្លិបមួយនេះឯង ដែលធ្វើឱ្យគេចង់លេងបាល់ និងស្រឡាញ់បាល់ទាត់ រហូតមកទល់នឹងសព្វថ្ងៃនេះ។ គួរឱ្យដឹងដែរថា គ្រាដែល Maguire បានផ្ទេរមក ManU នោះ គឺជាពេលវេលាដែល ManU ធ្លាក់ជើងយ៉ាងខ្លាំង៕