លោក Elon Musk នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖ “ក្រុមហ៊ុនហ៊ានសន្យាថា គ្មានថ្ងៃដែល Tesla ចែករំលែក ឬយកទិន្នន័យអ្នកប្រើប្រាស់រថយន្តនៅចិន ឬនៅតាមបណ្ដាប្រទេសនានា ទៅឱ្យរដ្ឋាភិបាលអាមេរិកឡើយ”
លោក Elon Musk បាននិយាយបន្ថែមទៀតថា ប្រសិនបើ Tesla ប្រើប្រាស់រថយន្ត ដើម្បីទៅធ្វើចារកម្មនៅស្រុកចិន ម្ល៉េះសម ក្រុមហ៊ុនរបស់លោកត្រូវគេបិទចោលតាំងពីយូរណាស់មកហើយ…។ នេះជាការនិយាយដោយភាពជឿជាក់ បន្ទាប់ពីទទួលបានសំណួរដ៏ចាក់ដោត ពីអ្នកសារព័ត៌មានចិន ជាភាសាអង់គ្លេស CGTN ក្នុងកម្មវិធី CD Forum 2021។ សូមរំឭកបន្តិចផងដែរថា រឿងរ៉ាវចម្រូងចម្រាស ទាក់ទិននឹងទិន្នន័យអ្នកប្រើប្រាស់ តែងតែជាប្រធានបទក្ដៅ រវាងចិន និងអាមេរិក។
ជាក់ស្ដែងក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi ទើបនឹងរួចផុតពីការចោទប្រកាន់ ដោយក្រសួងការពារជាតិអាមេរិក និងដោយឡែកមួយទៀត ជាការការពារខ្លួន ដោយសារត្រូវបានរកឃើញថា ក្រុមហ៊ុនហ្វេសប៊ុក បានលួចទិន្នន័យអ្នកប្រើប្រាស់នៅប្រទេសចិននោះ Facebook ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលចិន សម្រេចបិទចោល មិនឱ្យបើកបានឡើយ តាំងពាក់កណ្ដាលពីឆ្នាំ2009 រហូតមកទល់នឹងបច្ចុប្បន្ន៕
ប្រភព៖ CGTN