កីឡាករខ្សែប្រយុទ្ធកំពូលរបស់ពិភពលោក Neymar JR បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-19 ដូសទី1 រួចរាល់ហើយ កាលពីថ្ងៃទី23 ខែឧសភា ម្សិលមិញ។ ហើយចំពោះដូសទី2 គឺកីឡាកររូបនេះ គ្រោងនឹងចាក់នៅពាក់កណ្តាលខែមិថុនា ខាងមុខនេះ។
ការទទួលវ៉ាក់សាំងរបស់កីឡាកររូបនេះ គឺជាការស្ម័គ្រចិត្តចាក់ ក្រោយពីរដ្ឋបាលរបស់លោក Emmanuel Macron បានប្រកាសចាក់ជូនសាធារណជនទូទៅ ក្រោយពីប្រទេសបារាំងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនខ្លួន។
Neymar JR ក្រោយពីទទួលបានវ៉ាក់សាំងនេះរួច គេបានបង្ហោះរូបភាព និងសារនៅក្នុងបណ្តាញសង្គមថា គេរីករាយយ៉ាងខ្លាំងពេលទទួលបានវ៉ាក់សាំងនេះ ក្រោយពីរង់ចាំអស់ពេលដ៏យូរ ហើយគេបានជូនពរឱ្យពិភពលោកទាំងមូល ឆាប់រួចផុតពីជំងឺដ៏ចង្រៃនេះ៕