ក្លិបបាល់ទាត់ Inter Milan ប្រហែលជាត្រូវលក់កីឡាករ 2រូបចេញ ក្រោយបញ្ចប់រដូវកាលនេះ បើទោះបីជាក្លិបទទួលបានលទ្ធផលដ៏ល្អ បានលើកពាន Italy Seria A នៅក្នុងរដូវកាលនេះក្តី។
កីឡាករ 2រូប ដែល Inter Milan ត្រៀមលក់ចេញនោះគឺ ខ្សែប្រយុទ្ធទាំង 2រូប គឺ Romelo Lukaku និង Lautaro Martinez។ កីឡាករទាំង 2រូបនេះ ត្រូវបានគេប៉ាន់ស្មានថា អាចនឹងលក់បានប្រហែល 200លានដុល្លារ។ ដោយ Lukaku មានតម្លៃប្រហែល 110លានដុល្លារ ចំណែកឯ Martinez មានតម្លៃខ្លួនប្រហែល 90លានដុល្លារ។
គួរបញ្ជាក់ផងដែរថា Lukaku ត្រូវបានក្លិបធំៗជាច្រើនចង់បាន សម្រាប់រដូវកាលខាងមុខ ដែលមានដូចជាក្លិប Barcelona ក្លិប Real Madrid និងក្លិប Chelsea រីឯ Martinez ត្រូវបានក្លិប Barca ចង់បានផងដែរ៕