ពានរង្វាន់បាល់ទាត់ដ៏ធំបំផុត របស់តំបន់អារ៉ាប់ Arab Cup គ្រោងនឹងបើកការប្រកួតនៅថ្ងៃទី19 ខែមិថុនា ខាងមុខនេះ ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី25 ខែដដែល។ ខណៈដែលពាន FIFA World Cup នឹងបន្តចាប់ពីថ្ងៃទី1 ដល់ 18 ខែមិថុនា ឆ្នាំ2021 នេះដែរ។
ពានរង្វាន់ធំៗទាំង 2នេះ នឹងធ្វើឡើងនៅប្រទេសកាតារទាំង2។ ក្នុងនោះពាន Arab Cup នឹងមានក្រុមចំនួន 23ក្រុម មកពីតំបន់អារ៉ាប់ ដោយប្រទេសចំនួន9 មានចំណាត់ថ្នាក់ខ្ពស់ នឹងត្រូវទទួលបានកៅអីវគ្គចែកពូល ខណៈក្រុម 14ផ្សេងទៀត នឹងត្រូវប្រកួតជម្រុះជាមុនសិន។
គួរឱ្យដឹងដែរថា ពាន Arab Cup នេះ ត្រូវបានបង្កើតឡើង 9លើកមកហើយ ដោយក្រុមដែលជោគជ័យបំផុតនោះគឺ អ៊ីរ៉ាក់ ដែលឈ្នះជើងឯក 4លើក ខណៈដែលក្រុមដែលជាជើងឯក កាលពីលើកមុន គឺប្រទេសម៉ារ៉ុក៕