តើមាននរណាដឹងខ្លះទេថា ស្តេចនៃគ្រឿងទេស ដែលមានក្លិនក្រអូបឈ្ងុយ ឈួល និងមានរសជាតិហឹរ ដូចជាម្រេចនេះ គេមានវិធីការផ្សំរសជាតិអាហារ ដែលត្រឹមត្រូវនោះយ៉ាងណាខ្លះទៅ?
ម្រេចគ្រាប់ ដែលយើងប្រើជាប្រចាំនោះ មានទាំងម្រេចខ្មៅ និងម្រេច-ស យើងតែងប្រើប្រាស់ម្រេចក្នុងការបង្កើន និងលើកក្លិនមុខម្ហូប ដែលមានដូចជា ធ្វើជាគ្រឿងផ្សំនៅក្នុងសម្ល ឬស៊ុបផ្សេងៗ ធ្វើជាគ្រឿងប្រឡាក់សាច់ឱ្យមានក្លិនឈ្ងុយ គួរចង់ទទួលទាន និងធ្វើឱ្យទុកបានយូរ ជាដើម តែមុននឹងយកគ្រាប់ម្រេចមកប្រើ មេចុងភៅជំនាញ សូមណែនាំថា មុននឹងយកម្រេច មកធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ យើងគួរលីងវា ដោយភ្លើងខ្សោយៗ ឱ្យល្មមតែឡើងក្លិនក្រអូបឈ្ងុយជាមុនសិន រួចសឹមយកទៅបុក ឬកិនឱ្យបែកល្មមៗ មិនបាច់ម៉ដ្ឋពេកទេ និងគួរយកមកលីងប្រើ សម្រាប់តែ 1ដងៗបានហើយ ព្រោះបើបុក ឬកិនទុកច្រើននោះ យូរទៅ អាចធ្វើឱ្យម្រេចហើរក្លឹនអស់ និងអាចធំក្លិនអាប់ទៀតផង៕