4រឿង​សំខាន់ ដែល​គួរ​ឆ្លើយតប​ខ្លួនឯង​ឱ្យបាន មុន​សម្រេចចិត្ត​រៀបការ

សេចក្តីស្នេហា ដែល​មានតែ​ភាព​ផ្អែមល្ហែម​យ៉ាង​ល្អ​រហូតមក​នោះ ប្រហែលជា​ដល់ពេល​ហើយ សម្រាប់​ការសម្រេចចិត្ត​រៀបការ​នឹង​គ្នា តែមាន​គូស្នេហ៍​ជាច្រើន​ស្រឡាញ់គ្នា​ខ្លាំងណាស់ និង​មាន​បរិ​មាណនៃ​ក្តី​ស្នេហ៍​ដ៏​ច្រើន​លើសលប់  តែ​ក៏​នៅតែ​មិនអាច​ទប់ទល់​នឹង​ឧបសគ្គផ្សេងៗបាន  ហើយ​ការប្រញាប់​ប្រញាល់​រៀបការ បានធ្វើឱ្យ​គូស្នេហ៍​មួយចំនួន ព្រងើយកន្តើយ​នឹង​សំណួរ​ដែល​អាច​នឹង​ធ្វើឱ្យ​ការ​គ្រង​ជីវិត​គូ មិនអាច​ស្ថិតស្ថេរ​យូរអង្វែង​បាន។ ខាងក្រោម​នេះ គឺជា​សំណួរ​ដែល​នឹងធ្វើ​ឱ្យ​អ្នក​នឹកឃើញ និង​នាំគ្នា​រៀប​ផែនការ​ទប់ទល់ មុនពេល​សម្រេចចិត្ត​រៀបការ។ ទាំងអស់នេះ គឺ​ដើម្បីឱ្យ​ការ​គ្រង​ស្នេហ៍ ក្រោយពេល​រៀបការ​រួច ពោរពេញ​ទៅដោយ​សម្ព័ន្ធភាព ដែល​នឹង​នៅក្បែរ​យើង​រហូត​តទៅ។ ឥលូវ យើង​នាំគ្នា​មក​មើលថា តើ​មានរឿង​អ្វីខ្លះ ដែល​យើង​គួរតែ​ឆ្លើយតប​ខ្លួនឯង​ឱ្យបាន​សិន មុន​សម្រេចចិត្ត​រៀបការ។

  1. ភាព​ស្ថិតស្ថេរ​របស់​អនាគត

ភាព​ស្ថិតស្ថេរ​របស់​អនាគត គឺ​ចាប់ផ្តើម​ពី​ពេលបច្ចុប្បន្ន​របស់​អ្នក និង​គេ។ ត្រូវ​សម្លឹងមើល​ជាមុនសិន​ថា តើ​អ្នក និង​គេ​មានមុខ​នាទី​ការងារ រឹងមាំ​ស្ថិតស្ថេរ​ហើយ​ឬ​នៅ? និង បើ​ថ្ងៃ​ណាមួយ​ដែល​រៀបការ​ហើយ គូស្នេហ៍​អាចមាន​ហេតុ ឱ្យ​ត្រូវអស់​ការងារ​ធ្វើ ឬ​អ្នក​ទាំង2 អាច​នឹង​លែងមាន​ការងារ​ធ្វើ​ទាំងអស់គ្នា តើ​អ្នក​គួរ​មាន​ផែនការ​ទប់ទល់​យ៉ាងណាខ្លះ?  ដែល​សំខាន់​មុនគេ​នោះ​គឺ អាច​នឹង​ត្រូវមាន​ប្រាក់​បម្រុង​ទុក​ជាមួយគ្នា​មួយចំនួន ដើម្បី​កុំឱ្យ​គ្រឹះ​អនាគត​រង្គោះរង្គើ។

  1. ពេលវេលា​ការងារ ដែល​អាច​នឹងមិន​ត្រូវ​គ្នា

ពិត​ហើយ ដែល​ការ​រៀបការ​គ្នា នឹងធ្វើ​ឱ្យ​អ្នក​ទាំង2 បានរស់នៅ​ជាមួយគ្នា តែ​កុំភ្លេចថា អាជីព​ខ្លះ ដូចជា គ្រូពេទ្យ ប៉ូលិស ឬ​អ្នក​ដែល​ធ្វើ​ការងារ​ខាង​បម្រើ​សេវាកម្ម​ខ្លះ ដែល​ត្រូវ​នៅចាំ​ស្ទែ​ន​បាយ​គ្រប់ពេលវេលា  និង​អាច​ត្រូវ​ចេញទៅ​ធ្វើការ មិន​ទៀងពេល ឬ​ធ្វើឱ្យ​អ្នក​ទាំង2 គ្មាន​ពេល​នៅ​ជាមួយគ្នា​បាន​តាម​ការចង់បាន​នោះ  សួរថា បើសិនជា​កើត​ស្ថានការណ៍​បែបនេះ​ឡើង​ញឹកញាប់ តើ​អ្នកនឹង​ទទួលយក​វា​បាន​ដែរឬទេ?

  1. ការរៀប​ផែនការ​អនាគត​រួមគ្នា

ការរៀប​ផែនការ​អនាគត​រួមគ្នា ត្រូវ​កើតចេញពី​គំនិត និង​គោលដៅ​ជីវិត ដែលមាន​ទិសដៅ​ដូចគ្នា​ជា​ចម្បង ដូចជា ការរៀបចំ​ផែនការ​រឿង​មុខ​ជំនួញ​គ្រួសារ ការ​មានកូន ការទិញ​ផ្ទះ ទិញ​រថយន្ត-ល- ទាំងអស់នេះ​ត្រូវតែ​យល់ឃើញ​ដូចគ្នា និង​ឯកភាពគ្នា មិនមែនម្នាក់ៗ យល់ឃើញ​ខុសគ្នា​នោះទេ។ ដូច្នេះ សាកល្បង​និយាយ​គ្នា និង​រៀប​ផែនការ​ទុក​តាំងពីដំបូងៗ មិនមែន​រៀបការ​រួចហើយ បានមក​រៀបចំ​ផែនការ​តាម​ក្រោយ​នោះទេ  ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុងការ​សម្របសម្រួល​ខ្លួន ឱ្យចូល​គ្នា​ខាង​ផ្នែក​គំនិត និង​អាចធ្វើឱ្យ​កើតរឿង ទើសទាល់​ក្នុង​ចិត្ត​ចំពោះ​គ្នា​ទៀតផង។

  1. ចំណង់​ចំណូលចិត្ត និង​រស​និយម​រឿង​លើ​គ្រែ

នេះ​គឺជា​រឿង​សំខាន់ សម្រាប់​ជីវិត​គូ​ខ្លាំងណាស់។ ទាំង 2នាក់ មុននឹង​សម្រេចចិត្ត​រៀបការ​នឹង​គ្នា ការឆ្លងកាត់​ក្តៅ-ត្រជាក់​ក្នុង​រឿងផ្សេងៗ អាច​នឹង​មិនទាន់​ល្មម​គ្រប់គ្រាន់ ក្នុងការ​ទប់​ប្រគង​សម្ព័ន្ធភាព​ស្នេហ៍ ឱ្យ​គង់វង្ស​ជា​និរន្តរ៍​បានឡើយ  តែ​រឿង​សិច ក៏មាន​ចំណែក​ក្នុងការ​រឹតបន្តឹង​សម្ព័ន្ធភាព​ស្នេហ៍ ឱ្យ​ស្អិតល្មួត​រវាង​គ្នា​បានដែរ។ ដូច្នេះ គួរតែ​ជជែក​គ្នា​ជាមុនសិន មុន​រៀបការ​សម្រាប់​រឿង​លើ​គ្រែ​នេះ​ថា តើ​អ្នក​ទាំង2 និយម​ចូលចិត្ត និង​ស្វាគមន៍​ចំពោះ​រឿងនេះ ច្រើន-តិច​ប៉ុនណា បើ​បញ្ចប់​ដោយ​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា ទាំង​រឿង​សិច និង​ឡៃ​ហ្វ៍​ស្តាយ​ផ្នែកផ្សេងៗបាន​ហើយ​នោះ ធានាថា ជីវិត​គូរ​បស់​អ្នកនឹង “ភើ​ហ្វេ​ក” ឥតខ្ចោះ​មែនទែន​តែម្តង។

ការរៀប​ការ ត្រូវតែ​មក​ព្រមជាមួយ​កម្មវិធី​ការគិត​ត្រិះរិះ​ពិចារណា​ជាមុន យ៉ាង​ល្អិតល្អន់​ជានិច្ច កុំ​រៀបការ ព្រោះតែ​ក្តី​ស្នេហា ឬ​ព្រោះតែ​អារម្មណ៍​នឹក​ស្រណុក​សប្បាយ​ឱ្យសោះ ព្រោះ​ស្នេហា​មិនបាន​មានតែ​មួយ​ជ្រុង​នោះទេ។ ជីវិត​គូ​នៅ​ត្រូវ​សម្របសម្រួលអ្វីៗទៀត​ច្រើនណាស់  ដូច្នេះ បើ​អ្នក​នឹក​ដល់​ចំណុច​ទាំងអស់នេះ និង​ឆ្លើយតប​នឹង​សំណួរ​របស់​ខ្លួនឯងបាន ព្រមទាំង​ចេះ​ទប់ទល់​កែខៃ​បញ្ហា​បាន​ហើយ​នោះ សេចក្តីស្នេហា​របស់​អ្នក​ទាំង2 នឹង​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​មិន​ខាន៕

 

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា