បងៗស្ត្រីមេផ្ទះ ដែលនិយមច្របាច់ទឹកផ្លែឈើ ទទួលទានខ្លួនឯង ឬឱ្យសមាជិកគ្រួសារទទួលទាន ហើយចង់បានទឹកផ្លែឈើច្រើនៗនោះ យើងមានវិធីដ៏ងាយៗមកជម្រាបជូន៖
ផ្លែឈើខ្លះផ្តល់នូវបរិមាណទឹកច្រើន តែផ្លែឈើប្រភេទខ្លះ ផ្តល់បរិមាណទឹកបានតិច ដូច្នេះវិធីច្របាច់ផ្លែឈើ ឱ្យបានទឹកច្រើនៗនោះគឺ ចាប់ផ្តើមដោយការលាងផ្លែឈើនោះឱ្យស្អាត ហើយយកទៅត្រាំក្នុងទឹកក្តៅឧណ្ហៗ ប្រហែលជា 2-3នាទី រួចហើយសឹមយកមកច្របាច់ នោះបងៗ នឹងទទួលបានទឹករបស់ផ្លែឈើនោះកាន់តែច្រើនជាងមុន ហើយរសជាតិ ក៏មិនប្រែប្រួលទៀតផង៕