ទោះមិនមែនជាមនុស្សប្រុស ក៏មនុស្សស្រីយើង មានដុះរោមក្លៀកដែរ ហើយអ្នកខ្លះ ថែមទាំងខ្ជិលកោរចេញទៀតផង ខាងក្រោមនេះគឺរឿងយ៉ាប់ៗមួយចំនួន ដែលនារីៗណា ខ្ជិលកោររោមក្លៀក ច្បាស់ជាត្រូវជួបមិនខាន។
.អ្នកណាៗ ក៏សម្លឹងមើលមកអ្នកដែរ
ប្រាកដហើយ…ព្រោះមានស្រីៗឯណា គេទុករោមក្លៀកឱ្យវែង ដល់ថ្នាក់ហ្នឹងនោះ?!។ បើអ្នកចេញទៅខាងក្រៅ បែបមានរោមក្លៀកវែងៗបែបនោះ វាមិនមែនជារឿងប្លែកទេ ដែលអ្នកណាៗ ក៏បែរមកសម្លក់សម្លឹងមើលអ្នកដែរនោះ ព្រោះអ្នកដទៃគេនឹងគិតថា អ្នកជាមនុស្សកខ្វក់ មិនចេះមើលថែទាំខ្លួន ហើយបើនៅជិតផង អាចនឹងមានធំក្លិនមិនល្អ នាំឱ្យចង់វិលមុខខ្យល់គទៀតផង។
.ជួបនឹងក្លិនខាៗ មិនស្រស់ស្រាយ
រោមក្លៀកដែលវែង នឹងធ្វើឱ្យការថែទាំសម្អាតកាន់តែពិបាកឡើង ដល់ពេលនោះ នឹងមានក្លិនមិនល្អកើតឡើងយ៉ាងពិតប្រាកដ ហើយអាចនឹងគ្មាននរណាចង់ចូលមកក្បែរឡើយ ក៏អាចថាបានដែរ។
.ត្រូវគិតច្រើន មុននឹងរើសខោអាវមកស្លៀក
បើខ្ជិល មិនព្រមកោររោមក្លៀកចេញសោះនោះ ប្រហែលជាលែងបានពាក់អាវដៃខ្លី អាវវៀលក្លៀក ឬក៏អាវអត់ដៃស្អាតៗទៀតហើយមើលទៅ ព្រោះប្រហែលជាគ្មានអ្នកណាគេចង់ឃើញ អ្នកដែលស្លៀកពាក់ស្អាតៗហើយ តែពេលលើកដៃឡើង មានសុទ្ធតែរោមក្លៀកវែងៗនោះទេ។ វិធីដែលល្អបំផុត គឺទុកសម្លៀកបំពាក់ទាំងនោះស្លៀក ពេលកោររោមក្លៀកចេញរួចហើយវិញប្រសើរជាង។
ខ្លួនជាស្រី យ៉ាងណាៗក៏មិនគួរទុករោមក្លៀកដែរ បើអ្នកណាស្រឡាញ់ចូលចិត្តការទុករោមក្លៀកវែងៗ បែបនារីបរទេសនោះ ក៏សូមឱ្យគិតថា វាមិនស័ក្តិសមនឹងមនុស្សស្រីស្រុកយើងទេ ព្រោះធាតុអាកាសក្តៅ វានឹងធ្វើឱ្យមានក្លិនមិនល្អ និងសូមជឿចុះថា គ្មានបុរសណា គេចូលចិត្តបែបហ្នឹងទេ៕