នាព្រឹកថ្ងៃទី18 ខែឧសភា ឆ្នាំ2021 នេះ ក្រសួងប្រៃសណីយ៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទាក់ទងនឹងបញ្ហាដែល Youtube ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្ម នៅកម្ពុជា ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងបានបញ្ជាក់ថា Youtube កំពុងតែកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម សម្រាប់ដៃគូសហការ (អ្នកផលិតវីដេអូ) របស់ខ្លួន។
ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ កម្ពុជា ក៏បានលើកទឹកចិត្តដល់ក្រុមអ្នកផលិតវីដេអូ ឱ្យបន្តផលិតមាតិការល្អ ប្រកបដោយវិជ្ជាជីវៈ ច្នៃប្រឌិត និងគោរពទៅតាមគោលការណ៍កម្មសិទ្ធិបញ្ហា។
ក្រសួងប្រៃសណីយ៍ក៏បានឱ្យដឹងថា ក្រសួងកំពុងដោះស្រាយបញ្ហានៃការផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្ម នៅកម្ពុជា នេះផងដែរ។ ព័ត៌មានបន្ថែម សូមអានសេចក្ដីប្រកាសខាងក្រោម។
ប្រភព៖ ក្រសួងប្រៃសណីយ៍
ដកស្រង់៖ បុត្រា