ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយស្តីពីការផ្តល់អាហារូបករណ៍នៅក្នុងឆ្នាំ 2017-2018 សម្រាប់មុខវិជ្ជាជាច្រើនដែលសង្គមកំពុងត្រូវការ។
នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង កាលពីថ្ងទី28 ខែសីហា ម្សិលមិញនេះបានបង្ហាញថា នៅឆ្នាំនេះក្រសួងផ្តល់អាហារូបករណ៍ចំនួន 11,003កន្លែងដល់សិស្សកម្ពុជាលើជំនាញដែលមានតម្រូវការទីផ្សារការងារខ្ពស់ក្នុងពេលអនាគត និងពេលបច្ចុប្បន្ន។ ជំនាញទាំងអស់នោះរួមមានថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឯកទេសវិស្វកម្ម ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្ររងបច្ចេកទេស ឬឯកទេស និងវិជ្ជាជីវៈ។
ដើម្បីទទួលបានឱកាសអាហារូបករណ៍ទាំងអស់នោះ សិស្សចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ1 បេក្ខជនត្រូវតែជាបេក្ខជនដែលបានរៀនចប់មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី៩) ឬបានបញ្ចប់ថ្នាក់ស្ពានចម្លងជំនាន់ទី8 និងទី9 ឬមានសញ្ញាបត្រកម្រិតសមមូល។
- សម្រាប់សញ្ញាបត្រជាន់ខ្ពស់ ដែលមានតម្លៃស្មើសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្របច្ចេកទេស និងឯកទេស បេក្ខជនត្រូវតែជាអ្នកដែលបានរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់) ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ3 ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឯកទេសសញ្ញាបត្រវិស្វកម្ម បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេសកម្រិត 3 ឬសញ្ញាបត្រដែលមានកម្រិតស្មើ៕