ស្ត្រីមេផ្ទះដែលចូលចង្ក្រានដាំស្ល អាចនឹងមានពេលខ្លះភ្លាត់ភ្លាំង ឬធ្វើទឹកក្តៅកំពប់ បណ្តាលឱ្យរលាកដៃខ្លួនឯង ឬច្រឡំលូកដៃទៅប៉ះនឹងឆ្នាំង ដែលកំពុងក្តៅខ្លាំង នាំឱ្យរលាកក្តៅក្រហាយផ្សា…ខាងក្រោមនេះ គឺជាវិធីព្យាបាលបន្ទាន់ភ្លាមៗ នៅពេលលោកអ្នក ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវរលាកដោយរបស់ដែលក្តៅខ្លាំង។
យកស៊ុតមកគោះបំបែក យកតែស៊ុត-ស មកលាបនៅលើកន្លែងដែលរលាក ហើយទុកចោលរហូតស្ងួតដោយខ្លួនឯង និងរង់ចាំមួយស្របក់ធំទៀត សឹមលាងចេញដោយទឹកស្អាត កន្លែងដែលរលាកនោះ នឹងមិនមានស្លាកស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ…តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-ស ចូរកុំឱ្យកន្លែងរលាក ប៉ះទឹកត្រជាក់ ឬរបស់អ្វីមុនឱ្យសោះ និងកុំកេះ ឬអេះ ពេលដែលស៊ុត-សជិតស្ងួត ព្រោះអាចធ្វើឱ្យរបកស្បែកមកជាមួយបាន៕