ក្នុងការតុបតែងផ្ទះ រឿងមួយទៀត ដែលយើងត្រូវគិតដល់បន្ទាប់ពីម៉ូដឌីហ្សាញរបស់ផ្ទះហើយនោះ គឺរឿងពណ៌របស់ផ្ទះ ព្រោះវាជារឿងមួយដែលកំណត់នូវអារម្មណ៍ របស់បន្ទប់នីមួយៗបានយ៉ាងល្អ តែក្រៅពីភាពស្រស់ស្អាតរបស់ពណ៌ហើយនោះ តើលោកអ្នកដឹងទេថា យើងគួរតែគិតដល់រឿងពណ៌ ដែលត្រូវធាតុគ្នានឹងខ្លួនយើងផង ព្រោះបើសឹនជាជ្រើសរើសប្រើពណ៌ ដែលត្រូវធាតុគ្នានឹងម្ចាស់ផ្ទះហើយនោះ វានឹងជួយដំឡើងងជោគរាសី បង្កើនថាមពល ឈិ ឬថាមពលជីវិតរបស់ម្ចាស់ផ្ទះបានយ៉ាងល្អប្រសើទៀតផង។
តើធ្វើម្តេចនឹងដឹងទៅថា តើពណ៌ណាត្រូវធាតុនឹងយើងខ្លះនោះ? សូមតាមដានអត្ថបទរឿងហុងស៊ុយពណ៌តាមឆ្នាំកំណើតទាំង 12 ដូចតទៅ៖
1 . ឆ្នាំជូត ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌មាស ប្រាក់ ស ផ្ទៃមេឃ ប្រផេះ និងខ្មៅ។
2 . ឆ្នាំឆ្លូវ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ។
3 . ឆ្នាំខាល ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ផ្ទៃមេឃ ប្រផេះ ខ្មៅ បៃតង និងលឿងលាយបៃតង។
4 . ឆ្នាំថោះ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ផ្ទៃមេឃ ប្រផេះ ខ្មៅ បៃតង និងលឿងលាយបៃតង។
5 . ឆ្នាំរោង ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ។
6 . ឆ្នាំម្សាញ់ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌បៃតង លឿងលាយបៃតង ក្រហម ស្វាយ និងទឹកក្រូច។
7 . ឆ្នាំមមី ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌បៃតង លឿងលាយបៃតង ក្រហម ស្វាយ និងទឹកក្រូច។
8 . ឆ្នាំមមែ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ។
9 . ឆ្នាំវក ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌លឿង ស្ករ មាស ប្រាក់ និងស។
10 . ឆ្នាំរកា ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌លឿង ស្ករ មាស ប្រាក់ និងស។
11 . ឆ្នាំច ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌ក្រហម ស្វាយ ទឹកក្រូច លឿង និងស្ករ។
12 . ឆ្នាំកុរ ពណ៌ដែលត្រូវធាតុគ្នា គឺពណ៌មាស ប្រាក់ ស ផ្ទៃមេឃ ប្រផេះ និងខ្មៅ។
តែយ៉ាងណាក៏ដោយ ពណ៌ដែលត្រូវធាតុគ្នាខាងលើនេះ ម្ចាស់ផ្ទះមិនចាំបាច់ត្រូវម៉ឺងម៉ាត់ ក្នុងការជ្រើសរើសពណ៌ ដែលបង្ហាញឱ្យឃើញច្បាស់ៗ (ពណ៌ចាស់ដិត) ពេកក៏បានដែរ យកពណ៌រាងខ្ចីៗ ក៏អាចប្រើការបានដែរ មិនខុសគោលការណ៍ហុងស៊ុយឡើយ តែមិនថាជ្រើសយកពណ៌ចាស់ ខ្ចី ឬយ៉ាងណានោះទេ ម្ចាស់ផ្ទះសូមកុំភ្លេចនឹកដល់ភាពស្រស់ស្អាត និងអារម្មណ៍របស់ពណ៌ផង ដើម្បីឱ្យផ្ទះ បានក្លាយជាកន្លែងមួយដែលម្ចាស់ផ្ទះ និងសមាជិកដែលរស់នៅក្នុងផ្ទះទាំងអស់ បានស្នាក់នៅហើយ សប្បាយភ្នែក មានអារម្មណ៍រីករាយ និងសប្បាយចិត្តខ្លាំងបំផុតផង៕