គណៈកម្មការបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសជាលើកចុងក្រោយ ព្រមានទៅដល់ក្លិប ដែលនៅសេសសល់ក្នុងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ European Super League ជាពានដែល FIFA មិនទទួលស្គាល់ ឱ្យប្រញាប់ដកខ្លួនចេញពីពាននេះឱ្យបានឆាប់។
ក្នុងការព្រមាននេះ UEFA បានបង្ហើបថា នឹងចេញនូវវិធានការពិន័យក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងពិន័យមិនឱ្យក្លិបទាំង4 ដែលនៅសេសសល់ក្នុងពាននេះ (មាន Barcelona, Real Madrid, AC Milan និង Juventus) មិនឱ្យចូលរួមប្រកួតពានរង្វាន់នានារបស់អឺរ៉ុបរយៈពេល 2ឆ្នាំ។
គួរឱ្យដឹងដែរថា កាលពីដើមឡើយ ពាននេះ មានសមាជិកដល់ទៅ 20ក្លិបឯណោះ តែក្លិបមួយចំនួន បានដកខ្លួនចេញជាបន្តបន្ទាប់ ក្រោយពី UEFA គំរាមថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដោយក្រោយពីដកខ្លួនរួចហើយ ក្លិបទាំងនោះបានទទួលរងការពិន័យបន្តិចបន្តួចប៉ុណ្ណោះពីសំណាក់ UEFA៕