កីឡាករវ័យក្មេង សញ្ជាតិអេស្ប៉ាញ Nico Williams វ័យ 18ឆ្នាំ ទើបតែត្រូវបានក្លិប Athletic Bilbao ដំឡើងមកពីឈុតយុវជន មកចូលរួមជាមួយនឹងឈុតធំរបស់ខ្លួន កាលពីដើមរដូវកាល 2021 កន្លងទៅ ដោយកាលពីពេលកន្លងទៅនោះ Nico បានបង្ហាញខ្លួនជាលើកដំបូងហើយ។
ក្នុងនោះដែរ គេបានប្តូរចូលនៅនាទីទី62 ក្នុងការប្រកួតជាមួយនឹងក្រុម Real Valladolid កាលពីប្រកួតក្នុងសប្តាហ៍មុន។ ក្រោយមកនៅនាទីទី72 បងប្រុសរបស់គេ Inaki Williams ក៏ត្រូវបានប្តូរចូលដែរ ដើម្បីជំរុញការរកគ្រាប់បាល់ឱ្យក្រុម។
ការបង្ហាញខ្លួនព្រមគ្នានេះ បានបំបែកកំណត់ត្រារយៈពេលជាង 30ឆ្នាំ របស់ក្លិប Athletic Bilbao ដែលការបង្ហាញខ្លួនព្រមគ្នានៃកីឡាករបងប្អូនឈាមជ័រតែមួយ បានកើតឡើងចុងក្រោយបង្អស់នៅក្នុងឆ្នាំ1986 ដោយកីឡាករបងប្អូន Patiy និង Julio Salinas៕