លីគកំពូលកម្ពុជា ដែលបានផ្អាកការប្រកួត កាលពីចុងខែមីនា ឆ្នាំ2021 កន្លងទៅនេះ បានប្រកាសត្រឡប់មកវិញហើយ ដោយក្នុងនោះ នឹងចាប់ផ្ដើមប្រកួតឡើងវិញ នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2021 ខាងមុខនេះ។
ជាមួយនឹងការវិលត្រឡប់មកវិញនេះ យើងសង្កេតឃើញថាមានការប្រកួត រាងញឹកជាងមុន ពោលគឺ 1សប្តាហ៍ ស្ទើរគ្រប់ក្រុមទាំងអស់ នឹងត្រូវប្រកួត 2ប្រកួត ក្នុងនោះមានការប្រកួតនៅកណ្តាលសប្តាហ៍ម្តង និងចុងសប្តាហ៍ម្តងទៀត។
គួរឱ្យដឹងដែរថា មុននឹងសម្រេចចេញកាលវិភាគប្រកួតនេះ គណៈកម្មការរៀបចំការប្រកួត និងក្រុមទាំងអស់ បានប្រជុំពិភាក្សាគ្នាជាច្រើនលើករួចមកហើយ តាមបណ្តាញអនឡាញ ដើម្បីរកដំណោះស្រាយក្នុងការរៀបចំការប្រកួតឡើងវិញឱ្យបានឆាប់ៗ និងទាន់ពេលវេលា៕