គ្រូបង្វឹក Jose Mourinho ត្រូវបានក្លិប AS Roma ប្រកាសអំពីការនាំយកមកដឹកនាំក្លិបរបស់ខ្លួន បន្ទាប់ពីលោកត្រូវបាន Tottenham Hotspur បញ្ឈប់ពីតួនាទី ក្រោយពីធ្លាក់ចេញពីពាន Carabao Cup កាលពី 2 សប្តាហ៍មុននេះ។
ក្រោយមកដល់ក្លិបថ្មី លោកត្រូវពិនិត្យ និងរៀបចំកីឡាករឡើងវិញ ដើម្បីភាពខ្លាំងរបស់ក្លិប សម្រាប់រដូវកាលថ្មីខាងមុខនេះ។ លោកបានបង្ហើបប្រាប់អំពីគម្រោងនាំយកកីឡាករថ្មីរបស់លោក ដោយក្នុងនោះដែរ មានកីឡាករខ្សែបម្រើ 2រូប ដែលមកពីក្លិប Spur គឺ Eric Dier និង Pierre Emile Hojbjerg ។
លោកបានឱ្យដឹងថា ក្លិប AS Roma កំពុងតែល្អហើយ តែបើមានអតីតសិស្សសំណព្វរបស់លោក 2រូបនេះទៀត នឹងកាន់តែខ្លាំងជាងនេះទៅទៀត៕