ការរៀបចំតុបតែងផ្ទះតាមគោលការណ៍ហុងស៊ុយ ជួយបង្កើនលាភសំណាង និងបង្កើនរាសី សិរីមង្គលដល់អ្នកដែលរស់នៅក្នុងផ្ទះ ជួយឱ្យរស់នៅហើយមានបាន និងចម្រុងចម្រើនរុងរឿងឡើង ថ្ងៃនេះយើងសូមនាំយករូបរាងលក្ខណៈរបស់ផ្ទះ ដែលចូលនៅហើយចម្រើនរុងរឿងមានបាននោះ មកជម្រាបជូនដូចតទៅ ៖
លក្ខណៈទី1. នៅហើយរុងរឿង
ផ្ទះដែលមានរូបរាងលក្ខណៈជារាងមូល វែងជ្រៅទៅក្នុង ឬមានរូបរាង 4ជ្រុង គឺជាផ្ទះដែលមានហុងស៊ុយល្អណាស់។ ជាផ្ទះនៃភាពជាសិរីមង្គល លើកតម្កើងឱ្យអ្នកស្នាក់អាស្រ័យនៅ គិតចង់ធ្វើអ្វី ក៏រីកចម្រើនទៅមុខ រីកធំឡើង មានតែសេចក្តីសុខ និងភាពកក់ក្តៅ។
លក្ខណៈទី2. ទ្វារផ្ទះ បង្កើនជោគសំណាង
ផ្ទះដែលមានទ្វារចូលនៅខាងឆ្វេងនៃតួផ្ទះ តាមគោលការណ៍ហុងស៊ុយ គេហៅថា ជាទីតាំងសត្វនាគបៃតង ជាលក្ខណៈដែលល្អខ្លាំងណាស់សម្រាប់កន្លែងមាត់ទ្វារ ដែលបើកចូល-ចេញជាប់រហូត ព្រោះទីតាំងដែលថានេះបើបានកម្រើកហើយ នឹងលើកតម្កើងឱ្យផ្ទះមានលាភសំណាងហូរចូលមកជាប់ជានិច្ច។
លក្ខណៈទី3. ជណ្តើរផ្ទះដែលល្អ
ជណ្តើរផ្ទះដែលល្អ ត្រូវមានចំនួនកាំជាលេខសេស ទើបជាលេខមង្គល ទីតាំងរបស់ជណ្តើរផ្ទះដែលល្អ គួរស្ថិតនៅជាប់នឹងជញ្ជាំងខាងណាមួយរបស់ផ្ទះ ព្រោះជណ្តើរផ្ទះដែលមានលក្ខណៈបែបនេះ នឹងធ្វើឱ្យមានជោគសំណាងល្អ ហុចផលឱ្យអ្នករស់នៅក្នុងផ្ទះ មានភាពមានបាន និងចម្រុងចម្រើនល្អទៅមុខជានិច្ច។
លក្ខណៈទី4. ទិសដែលជាមង្គលរបស់ផ្ទះ
ផ្ទះដែលចូលនៅហើយ មានសិរីមង្គលតាមក្បួនហុងស៊ុយនោះ គឺផ្ទះដែលមានទីតាំង បែរមុខទៅរកទិសខាងត្បូង ដែលជាទីទំនេរ ព្រោះនឹងមានក្រសែខ្យល់ដែលល្អ បក់នាំតែថាមពលដែលជាសិរីមង្គលចូលមកក្នុងផ្ទះ ហុចផលឱ្យអ្នកដែលស្នាក់អាស្រ័យនៅ បានទទួលតែលាភសំណាង និងរស់នៅប្រកបដោយសេចក្តីសុខ។
លក្ខណៈទី5. ផ្ទះដែលចូលនៅហើយ មានតែភាពសម្បូរសប្បាយ
រូបរាងលក្ខណៈរបស់ទីស្នាក់អាស្រ័យ ដែលមានរូបទម្រង់ផ្នែកខាងក្រោយ ធំទូលាយ ជាងផ្នែកខាងមុខ តាមក្បួនហុងស៊ុយ គេហៅលក្ខណៈនេះថា ជារូបទម្រង់ថង់មាស ដែលជាលក្ខណៈដ៏ល្អមួយ អ្នករស់នៅក្នុងផ្ទះដែលមានលក្ខណៈបែបនេះ នឹងបានទទួលតែលាភសំណាង និងថាមពលដែលល្អ នៅចាំលើកតម្កើងឱ្យមានតែសេចក្តីសុខ ក្តីសម្បូរសប្បាយជាប់ជានិច្ច៕