កម្ពុជា បានក្លាយទៅជាប្រទេសដែលនិយមកីឡាបាល់ទាត់មួយ នៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលមានសកម្មភាពបាល់ទាត់នៅទូទាំង 25ខេត្តក្រុង គ្រប់កម្រិតអាយុទាំងអស់។ បើនិយាយអំពីបាល់ទាត់កម្ពុជា មានក្រុមជម្រើសជាតិ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ1933 ដោយប្រមាណជា 40ឆ្នាំក្រោយមក កម្ពុជាបានឈានដល់កម្រិតកំពូល ដោយបានទទួលចំណាត់ថ្នាក់លេខ4 ប្រចាំទ្វីបអាស៊ី។
នាពេលបច្ចុប្បន្ន បាល់ទាត់កម្ពុជា បានស្តារឡើងវិញចាប់ពីចំណុចសូន្យ ដោយបានឈរនៅចំណាត់ថ្នាក់មធ្យមនៅក្នុងតំបន់អាស៊ី ទោះជាយ៉ាងណាក្តី ក្រុមរហស្សនាមគោព្រៃកម្ពុជាមួយនេះ បានរក្សាកំណត់ត្រាយ៉ាងល្អ ក្នុងវគ្គជម្រុះ World Cup ដោយបានឡើងមកវគ្គចែកពូលវគ្គជម្រុះ ប៉ុន្មានលើកចុងក្រោយជាប់ៗគ្នា និងបានឈានចូលវគ្គចែកពូលវគ្គជម្រុះ ពានរង្វាន់ ASIAN CUP ដូចគ្នា។
សម្រាប់ក្នុងតំបន់អាស៊ានវិញ កម្ពុជាកំពុងតែឈានឆ្ពោះទៅរកមេដាយមាស ស៊ីហ្គេម ដោយកាលពីឆ្នាំ2019 បានបង្កើតប្រវត្តិសាស្ត្រ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅហ្វីលីពីន ដោយមានគម្រោងយកមេដាយមាសឱ្យបាននៅឆ្នាំ2023៕