ក្រុម Inter Milan បានឈ្នះពានលីគកំពូលអ៊ីតាលី ជាផ្លូវការហើយ បន្ទាប់ពីគូប្រជែងចុងក្រោយ Atalanta ប្រកួតស្មើជាមួយក្រុមលេខ8 Sassuolo 1ទល់1 ដែលជាហេតុនាំឱ្យ Inter Milan មានពិន្ទុនាំមុខដាច់ 13ពិន្ទុ ពីក្រុមលេខ2 ខណៈការប្រកួតនៅសល់តែ 4ប្រកួតទៀតនឹងបញ្ចប់។
គួរបញ្ជាក់ដែរថា Inter Milan ខកខានឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីរយៈពេល 11ឆ្នាំមកហើយ ដោយលើកចុងក្រោយសម្រាប់ពួកគេ គឺនៅឆ្នាំ2010។ ក្រោយមក AC Milan ឈ្នះបាន 1លើក ហើយ Juventus ម៉ៅដាច់ 9ឆ្នាំជាប់ៗគ្នា៕