កាលពីពេលថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United បានបង្ហើបថា គេចង់ទៅលេងបាល់ទាត់នៅឯស្រុកកំណើតគេវិញ ដើម្បីបានរស់នៅជួបជុំជាមួយនឹងប្រពន្ធកូន ក្រោយពីបានចាកចេញពីប្រទេសកំណើតអស់ពាក់កណ្តាលជីវិតមកហើយ។
មកទល់នឹងពេលនេះ កីឡាកររូបនេះ បានប្រកាសប្តូរចិត្តវិញភ្លាមៗ ដោយថា នឹងនៅបន្តជាមួយនឹងក្លិបដដែលនេះ 1រដូវកាលទៀត ក៏ប៉ុន្តែក្រោយពីចប់ 1រដូវកាលទៀតនេះ គេនឹងមិនបន្តទៀតឡើយ។ នេះដោយសារតែគេបានសម្រេចចិត្តរួចរាល់ហើយ និងគិតថា គ្រួសារជារឿងសំខាន់បំផុតសម្រាប់ជីវិត ខណៈដែលវ័យក៏កាន់តែជ្រេដែរទៅហើយដែរ។
គិតមកដល់ពេលនេះ Edinson Cavani បង្ហាញខ្លួនឱ្យ Manchester United បានសរុប 12គ្រាប់ហើយបូកបន្ថែមទាំង 2គ្រាប់យកឈ្នះ Roma ជើងទី1 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League។ ប្រសិនបើ Cavani ពិតជាចាកចេញ ក្លិបអាហ្សង់ទីន Boca Junior គឺជាគោលដៅបន្ត៕