រោមភ្នែកដែលវែង-ង អាចនិយាយបានថា ជារឿងមួយដែលនារីៗយើង ប្រាថ្នាចង់បានគ្រប់គ្នា ព្រោះបើមានរោមភ្នែកវែង ងស្អាតហើយនោះ ទោះជាមិនចាំបាច់ថែមថយអ្វីច្រើន ក៏នៅតែស្អាតបានយ៉ាងធម្មជាតិដែរ បើមិនអ៊ីចឹងទេ មិនមែនគេខំផលិតរោមភ្នែកសិប្បនិម្មិត មកដាក់លក់សម្រាប់នារីៗយើងនោះទេ។ តែបើកញ្ញាៗដែលមានរោមភ្នែកខ្លីៗ និងចាប់ផ្ដើមធុញទ្រាន់នឹងការពាក់រោមភ្នែកសិប្បនិម្មិតនោះហើយ សូមសាកល្បងយករូបមន្តពីធម្មជាតិខាងក្រោមនេះ ទៅប្រើសាកលមើល៍ ធានាថា វានឹងជួយឱ្យរោមភ្នែករបស់អ្នកនាងនឹងឡើងវែង-ង-ស្អាត ដូចធម្មជាតិមិនខាន។
-ក្រូចឆ្មារ និងប្រេងម្កាក់
នៅក្នុងប្រេងម្កាក់ សម្បូរទៅដោយវីតាមីនE និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលនឹងជួយឱ្យរោមភ្នែករបស់នារីៗយើងឡើងវែង-ងស្អាតបានកាន់តែខ្លាំងជាងមុន។ ចំណែកទឹកក្រូចឆ្មារវិញ គឺជាប្រភពរួមរបស់វីតាមីនA និងC ដែលនឹងជួយឱ្យសរសៃសក់ និងរោមវែងឡើងបាន។ នៅពេលយកទឹកប្រេងម្កាក់ 1ពែងមកលាយជាមួយសម្បកផ្លែក្រូចឆ្មារ ទុកចោល 1យប់ បន្ទាប់ពីនោះ ព្រឹកស្អែកឡើង ចូរយកជក់សម្រាប់សិតរោមភ្នែក មកជ្រលក់ទឹកល្បាយនោះ ហើយយកមកសិតរោមភ្នែករៀងរាល់ព្រឹក វានឹងជួយឱ្យរោមភ្នែកវែងឡើង និងងស្អាតជាងមុន។
-ប្រេងល្ហុងខ្វង និងផ្លែរ៉ូសមែរីស្រស់
នារីៗទាំងអស់ប្រហែលជាធ្លាប់បានដឹងច្បាស់ហើយថា ប្រេងល្ហុងខ្វង ជួយបង្ខំឱ្យសរសៃសក់ឆាប់វែងឡើងបាន តែមានចំណុចមិនល្អមួយ គឺវាខាប់ ធ្ងន់ និងមានក្លិនមិនសូវល្អ តែបើចង់ឱ្យរោមភ្នែកវែងនោះ ក៏ប្រហែលជាត្រូវទ្រាំអត់ធ្មត់បន្តិចហើយ។ ចូរយកប្រេងល្ហុងខ្វង មកលាយជាមួយផ្លែរ៉ូសមែរីស្រស់ បន្ទាប់មក យកទៅដាក់ចំហុយក្នុងចង្ក្រានម៉ៃក្រូវេហ្វ ក្នុងសីតុណ្ហភាពទាប ទុកចោលប្រមាណជា 10នាទី រួចហើយ
សឹមយកជក់សិតរោមភ្នែកដែលស្អាត មកជ្រលក់នៅក្នុងល្បាយនោះ ហើយសិតវាសយឺតៗនៅលើរោមភ្នែក។ ចូរធ្វើ ពេលមុនចូលគេង ទើបជាការ
ល្អ ព្រោះអ្នកនាងប្រហែលជា មិនចង់ចេញទៅក្រៅផ្ទះទាំងរោមភ្នែកស្អិតៗ និងធំក្លិនមិនល្អបែបនោះទេ មែនអត់?។
-តែបៃតង
នៅក្នុងទឹកតែបៃតង សម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងមានគុណសម្បត្តិ សម្លាប់មេរោគបាក់តេរី ដែលមានប្រយោជន៍
លើសលប់ចំពោះសរសៃសក់ និងដែលសំខាន់នោះគឺ វាថែមទាំងធ្វើឱ្យស្រទន់ខ្លាំង ប្រភេទដែលអាចហៅបានថា យកមកប្រើនៅជិតៗកែវភ្នែក ក៏មិន
បណ្តាលឱ្យប៉ះពាល់អ្វីដែរ។ នៅពេលយកទឹកតែបៃតង មកលាបលើរោមភ្នែកហើយ វានឹងជួយឱ្យរោមភ្នែកមានសុខភាពល្អ និងវែងឡើងយ៉ាងធម្មជាតិ។
វ៉ាវ…ស្រស់ស្អាតបែបងាយៗយ៉ាងនេះ ក្រៅពីធ្វើឱ្យសន្សំសំចៃលុយកាក់បានហើយនោះ រូបមន្តទាំងនេះថែមទាំងប្រាសចាកសារធាតុគីមីទៀតផង។ បែបនេះប្រហែលជាត្រូវចិត្តនារីៗយើងច្រើននាក់ហើយមើលទៅ!៕