ថ្មីៗនេះ នៅលើបណ្ដាញសង្គម អ៊ីនស្តាក្រាម របស់តារាចម្រៀងស្រី Selena Gomez កំពុងមានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទាំងរូបភាព និងវីដេអូរបស់នាង ជាពិសេសរូបភាពពីអតីតកាលជាមួយនឹង Justin Bieber ត្រូវបានជនអនាមិក Hack Account លួចយក និងលុបចោលអស់ទាំងស្រុង។
Selena Gomez ជាតារាស្រីម្នាក់ទៀតហើយ បន្ទាប់ពីតារាចម្រៀងស្រី Taylor Swift ដែលត្រូវបានជនអនាមិកព្យាយាម Hack Account យករូបអាក្រាតកាយរបស់ពួកគេ ដែលបានទុកដាក់នៅលើបណ្ដាញសង្គមនានាដើម្បីគំរាមយកប្រាក់។ បើតាមសារព័ត៌មានបរទេស kenh14 បានឱ្យដឹងថា នៅលើអ៊ីនស្តាក្រាមរបស់តារាស្រីរូបនេះ មានអ្នកគាំទ្រ និងតាមដាននាងដល់ទៅ 125 លាននាក់ មានការបង្ហោះរូបភាពចំនួន 1359 សន្លឹក ព្រមទាំងមានមិត្តភ័ក្ដិដែលនាងស្និទ្ធស្នាលតែ 275 នាក់ប៉ុណ្ណោះ ក៏ប៉ុន្ដែជាអកុសលទាំងអស់នោះត្រូវបានលុបចោល និងរលាយបាត់ទាំងអស់ក្នុងពេលតែមួយភ្លែត។
គួរបញ្ជាក់ផងដែរថា គណនីអ៊ីនស្តាក្រាមរបស់តារាចម្រៀងស្រីវ័យ 25ឆ្នាំរូបនេះ ជាគណនីដែលមានតំណភ្ជាប់ជាមួយ “Terrorist” ដែលនាងអាចរកចំណូលពីការបង្ហោះរូបម្ដងៗបាន 12.3 ពាន់លានដុល្លារក្នុងមួយសន្លឹក៕