មាន​លុយ​ត្រឹម 200 ដុល្លារ​ជាង​ ក៏​អាច​ទិញ​រថយន្ត​ថ្មី​ជិះ​បានដែរ!

បច្ចុប្បន្ន​យើង​សង្កេតឃើញថា ទីផ្សារ​រថយន្ត​ថ្មី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែមាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់ សម្គាល់ ដោយសារតែ​តម្លៃ​រថយន្ត​ថ្មី​មានតម្លៃ​ប្រហាក់ប្រហែល​ទៅ​រថយន្ត​មួយ​ទឹក ឬ​រថយន្ត​ជជុះ​ដែលមាន​លក់​នៅលើ​ទីផ្សារ​ដែល​ទាំងនេះ​ក៏​ព្រោះតែ​មានការ​កែសម្រួល​អ​ត្រា​អាករ​ពិសេស​លើ​មុខទំនិញ​មួយចំនួន​របស់​រដ្ឋាភិបាល​​ក្នុងការ​បញ្ចុះ​ពន្ធ​នាំចូល​រថយន្ត​ថ្មី​ប្រភេទ SUV ផងដែរ។  ម្យ៉ាងទៀត​គេ​សង្កេតឃើញថា​ការទិញ​រថយន្ត​តាមរយៈ​ការបង់​រំលស់​ក៏​កាន់​តែមាន​ភាពទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់ ទំហំ​នៃ​ប្រាក់កម្ចី អត្រា​ការប្រាក់​ដ៏​សម្បូរបែប ទៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បានកំណត់ ដូច្នេះហើយ​ទើប​ការបង់​រំលស់​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​ដែល​អាច​តម្រូវ​បាន​ស្ទើរតែ​គ្រប់​តម្រូវការ​របស់លោក​អ្នក ទោះបី​ស្ថិតក្នុង​កម្រិតជីវភាព​ទាប មធ្យម ឬ​ធូរធា​ក៏ដោយ។ ថ្ងៃ​នេះដែរ​យើងខ្ញុំ​សូម​ណែនាំ​រថយន្ត​ថ្មី​មួយ​ប្រភេទ​ដែលមាន​តម្លៃ​សមរម្យ​ជាងគេ​ក្នុងចំណោម​រថយន្ត​ថ្មី​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​លោកអ្នក​អាច​បង់​រំលស់​ប្រចាំខែ​ត្រឹមតែ $228 ដុល្លា​តែប៉ុណ្ណោះ​នោះ​គឺ​រថយន្ត Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2021។

សម្រាប់​ចំនួន​ទឹកប្រាក់​បង់​ប្រចាំខែ​ប៉ុន​នេះ​គឺ​ជឿជាក់ថា​ពិតជា​សមរម្យ​អាច​ឲ្យ​បងប្អូន​មួយចំនួនធំ​ដែលមាន​ប្រាក់ចំណូល​កម្រិត​ទាប និង​កម្រិត​មធ្យម​អាច​បង់​រំលស់​បាន​យក​រថយន្ត​ថ្មី​ទៅប្រើ​ប្រាស់​ប្រកបដោយ​ទំនុកចិត្ត ដូច្នេះ​បងប្អូន​គួរតែ​ពិចារណា​ការទិញ​រថយន្ត​ថ្មី​ជាជាង​រថយន្ត​ជជុះ​មកពី​ប្រទេស​គេ។  ការទិញ​រថយន្ត​ថ្មី​គឺមាន​ការធានា​ផ្ទាល់​គុណភាព​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន សេវា​ថែទាំ និង​ជួសជុល​ដោយ​ជាង​ជំនាញ ជាពិសេស​នោះ​គឺ​លោកអ្នក​អាច​ក្លាយជា​ម្ចាស់​ទីមួយ​នៃ​រថយន្ត​នោះ។ ផ្ទុយទៅវិញ​សម្រាប់​ការទិញ​រថយន្ត​ចាស់​ជជុះ​ពី​ប្រទេស​គេ​នោះ​គឺ​ប្រឈមមុខ​នឺង​ប្រវត្តិ​រថយន្ត​មិន​ច្បាស់លាស់ ក៏​អាច​ជួប​ហានិភ័យផ្សេងៗមួយចំនួន​ដូចជា រថយន្ត​កាត់ត​ឬ​ស្ងោរ​ពណ៍ រថយន្ត​ធ្លាប់មាន​ប្រវត្តិ​បុក​ប៉ះ ឬ ប្រវត្តិ​លិច​ទឹក និង​ជួបប្រទះ​នូវ​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់​ក្លែងក្លាយ​ដែល​គ្មាន​គុណភាព​ជាដើម។

រថយន្ត​ថ្មី​មិន​ត្រឹម​តែមាន​ភាព​ធន់​រឹងមាំ មិន​ងាយ​ខូច​នោះទេ តែ​ថែមទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ទៅតាម​ឆ្នាំ​ថ្មី​ជានិច្ច ជាក់ស្តែង​ដូច​រថយន្ត Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2021 មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​សំខាន់​រហូតដល់​ទៅ 30 ចំណុច​ឯណោះ​ដែល​រួមមាន៖

  1. ម៉ាស៊ីន EcoBoost ជំនាន់​ថ្មី 1.0L ប៉ុន្តែ​ពិតជា​ស្ទុះ​ហួស​ពី​ការ​ស្មាន​ជាមួយនឹង​កម្លាំង​សេះ 125 PS និង​កម្លាំង​រមួល​កង់​ដល់​ទៅ 170 Nm
  2. បូករួម​ជាមួយនឹង​ប្រអប់លេខ 6 វគ្គ​អូ​តូ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ មិនតែប៉ុណ្ណោះ​យើង​ក៏​អាច​ថែមថយ​លេខ​នៅលើ​ដៃចង្កូត​នេះ​បាន​ផងដែរ (6-Speed Automatic with Paddle Shifters)
  3. ចង្កៀង​គុជ​ជំនាន់​ថ្មី និង​ចង្កៀង​បំភ្លឺ​ផ្នែក​ខាងក្រោម (New Headlamps and Fog Lamps)
  4. ចង្កៀង LED បំភ្លឺ​ពេល​ថ្ងៃ​រចនា​ម៉ូដ​ប្លែក​ខុសពី​រថយន្ត​ដ៏​ទៃ (LED Day Time Running Lights)
  5. ចង្កៀង​បិទ/បើក និង​ហ្វា​កូដ​ដោយ​ស្វ័យប្រវត្ត (Auto On/Off Headlamps)
  6. ប៉ា​ណា​ក្រូ​ម៉េ​ពណ៍​ទឹកប្រាក់​ភ្លឺរលោង (Chrome Front Grill)
  7. យ៉ាន់​កង់​ទំហំ 17 អ៊ី​ញ​បែប​ស្ព័​រ​ទំនើប​ទាន់សម័យ (17” Alloy Wheel)
  1. ដែកថែប​ពិសេស​ចំនួន 2ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
  2. បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់ (6 Airbags)
  3. ប្រព័ន្ធ​ការពារ​ចោរកម្ម (Anti-Theft Alarm System)
  4. ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​ពេល​បញ្ឆេះ​រថយន្ត​ចោល (Auto Engine Off)
  5. កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)
  6. សេន​សឺ​ផ្នែក​ខាងមុខ​ចំនួន 4 គ្រាប់ (4 Front Sensors)
  7. សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន 4 គ្រាប់ (4 Rear Sensors)
  8. ប្រព័ន្ធ​កូនសោ​ឆ្លាត​វៃ ចុច​បញ្ឆេះ​រថយន្ត និង​ចេញចូល​រថយន្ត​ដោយ​គ្រាន់​ស៊ក / ចុច​នៅលើ​ដៃ​ទ្វារ (Smart Key / Push Button Start-Stop)
  1. កៅអី​ស្បែក​ទាន់សម័យ (Leather Seats)
  2. ចុច​ក​ព្ចា​ក់​ក្តោប​ដោយ​ស្វ័យប្រវត្ត (Auto Side Mirror Folding System)
  3. ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ធូរ​ងាយស្រួល​បើកបរ [Electric Power-Assisted Steering (EPAS)]
  4. ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command)
  5. កញ្ចក់​មើល​ក្រោយ​អាច​កាត់បន្ថយ​ចំណាំងផ្លាត (Auto-Dimming)
  6. ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត (Automatic Temperature Control)
  1. អេក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកំសាន្តផ្សេងៗ (8” Touch Screen)
  2. អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map
  3. រន្ធ USB ចំនួន 2 និង​រន្ធ​សាក​កម្លាំង 12V ផ្នែក​ខាងក្រោយ (2 USB Ports / 12V Invertor)
  1. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control)
  2. ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD
  3. ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)
  4. ផ្លិត​ទឹកអូ​តូ (Rain Sensing Wipers)
  5. កន្លែង​ដាក់​ឥ​វ៉ាន់​រហូតដល់​ទៅ 25 កន្លែង (25 Spacious Areas)
  6. កម្ពស់​ខ្ពស់​លើសពី​រថយន្ត SUV ខ្នាត​នេះ (High Ground Clearance)

ជាមួយនឹង​តម្លៃ​ពិសេស $27,900 សម្រាប់​រថយន្ត Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2021 និង​តម្លៃ​ពិសេស $26,000 សម្រាប់​រថយន្ត Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2020 ដែលមាន​ជម្រើស​រហូតដល់​ទៅ 7 ពណ៍​នោះ​គឺ៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូច​ក្រ​ម៉ៅ និង​ប្រផេះ។

រាល់​ការទិញ​រថយន្ត​ថ្មី​ពី​ក្រុមហ៊ុន​លោកអ្នក​នឹង​ទទួលបាន​បន្ថែម​នូវ​ទំនុកចិត្ត​ដូចជា ៖

  • ការធានា​ផ្ទា​ល់ពី​រោងចក្រ​រយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
  • សេវា​ថែទាំ​រថយន្ត​រយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
  • ជាពិសេស​មាន​សេវា​ជួសជុល​រថយន្ត​ចល័ត២៤ម៉ោង​ទូទាំងប្រទេស
  • សេវា​យក​រថយន្ត​ចាស់​មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service)
  • សេវា​បង់​រំលស់​គ្រប់​ខេត្ត​ក្រុង​ប្រកបដោយ​ទំនុកចិត្ត។

សម្រាប់​ព័​ត៍​មាន​បន្ថែម​លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​យើងខ្ញុំ​តាមរយៈ៖

➡️Facebook: http://facebook.com/FordCambodia

➡️Messenger: http://m.me/FordCambodia

➡️Telegram: https://t.me/FordCambodia

📞ទំនាក់ទំនង​ផ្នែក​លក់: 078 333 748 | 016 333 785

📞សាខា​ព្រះមុន្នីវង្ស: 085 557 760

📞សាខា​ទឹកថ្លា: 078 4000 66

📞សាខា​ទួល​សង្កែ: 078 990 800 / 087 990 800

📞សាខា​ខេត្តសៀមរាប: 077 666 357

📞សាខា​ខេត្តកំពង់ចាម: 092 888 476

សូម​លោកអ្នក​អនុវត្តន៍​វិធានការ ៣ការពារ និង៣កុំ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា