កុងត្រារបស់កីឡាករកំពូល Lionel Messi របស់ក្លិប FC Barcelona នឹងត្រូវផុតនៅចុងរដូវកាលនេះ ដោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មិនព្រមទទួលយកសំណើ ក្នុងការបន្តកុងត្រានេះជាថ្មីឡើយ កាលពីដើមឆ្នាំ2021 កន្លងទៅ។
មកទល់នឹងពេលនេះ ក្លិប FC Barcelona បានបង្ហើបថា កីឡាករដ៏ល្អមិនធា្លប់មានរបស់ក្លិបរូបនេះ អាចនឹងបន្តកុងត្រាថ្មីបន្តទៀតជាមួយខ្លួន ពីព្រោះខាងភាគីក្លិប បានប្រជុំពិភាក្សា ជាមួយនឹង Messi ផ្ទាល់ជាលក្ខណបឋម ដោយភាគីទាំងសងខាង បានព្រមព្រៀងគ្នាជាមួយនឹងលក្ខខណ្ឌមួយចំនួន ដើម្បីបន្តកុងត្រាថ្មី។
ទោះបីជាមិនទាន់ចេញសេចក្ដីប្រកាសជាផ្លូវការក្តី ក៏ប៉ុន្តែព័ត៏មាននេះ វាល្មមគ្រប់គ្រាន់ក្នុងការបំបាក់ទឹកចិត្តក្លិបធំ3 នៅអឺរ៉ុប ដែលក្នុងនោះមានដូចជា ManCity, PSG និង InterMilan ដែលគ្រោងនឹងដាក់ស្នើតម្លៃពលកម្មដ៏ខ្ពស់មួយ ដើម្បីទាក់យកកីឡាកររូបនេះ៕