Iñaki Williams កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Athletic Bilbao កំពុងតែកាន់កំណត់ត្រា ជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាប់ៗគ្នាបំផុត នៅ La Liga ដោយតាមពីក្រោយ Juan Antonio Larrañaga ដែលមានកំណត់ត្រាចំនួន 202លើក។
កីឡាករវ័យ 26ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនជម្រើសដំបូងឱ្យក្លិប រហូតមិនដែលខកខាន 1លើកណាសោះឡើយ ដោយរាប់មក គឺចាប់តាំងពី ជាពីរបួសក្នុងឆ្នាំ2016 មក គឺគេបានបង្ហាញខ្លួននៅ La Liga មិនដែលខាន 1លើកឡើយ។
គួរឱ្យដឹងដែរថា កីឡាករ Iñaki Williams ជាកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Athletic Bilbao ដែលសឹងតែមិនអាចខ្វះបានរាល់ការប្រកួត គេត្រូវបានគ្រូបង្វឹក ចាត់ទុកថា ជាគ្រាប់ពេជ្រនៅក្នុងការរកពិន្ទុ ឱ្យក្រុមដែលមិនសូវសម្បូរធនធានមួយនេះ៕