បន្ទាប់ពីមានលេចឮដំណឹងថា កញ្ញា ទេព បូព្រឹក្ស បានសម្ងំរួមរស់ជាតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីដ យ៉ាងលួចលាក់នៅក្រោមដំបូលផ្ទះតែមួយ ដោយមិនឱ្យមហាជនដឹងអស់មួយរយៈពេលមកហើយនោះ តារាចម្រៀងស្រីស្រស់ស្អាតរូបនេះ បានចេញមុខបកស្រាយផ្ទាល់ជាមួយអ្នកសារព័តមាន ឡារ៉ែន នៅក្នុងកម្មវិធីប្រគំតន្រ្តី ETv Gold តន្ត្រីមហាគ្រួសារ KAP កាលពីថ្ងៃអាទិត្យទី27 ខែសីហា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ។
តារាស្រីដែលនិយមគាំទ្រស្ទីលចម្រៀងរ៉េបបែប CL រូបនេះ នៅពេលដែលបានឮសំណួរថា នាងបានរួមរស់នៅជាមួយ G-Devith ក្នុងផ្ទះតែមួយភ្លាម នាងក៏បានផ្ទុះសំណើចឡើងភ្លាមដែរ ហើយនិយាយថា «វាមិនអាចទៅរួចទេបង ហើយនាងខ្ញុំតែងតែប្រាប់ដល់គ្រប់បណ្ដាញសារព័ត៌មានទាំងអស់ដែលតែងតែសួរនាងខ្ញុំថា តើយើងខ្ញុំពីរនាក់ហ្នឹងជាសង្សារនឹងគ្នាមែនឬមិនមែន? នាងខ្ញុំតែងតែឆ្លើយប្រាប់វិញថា ពីរនាក់ខ្ញុំនេះមិនមែនជាសង្សារនឹងគ្នាទេ»។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ និងស្រាយរាល់មន្ទិលសង្ស័យចំពោះរូបនាងកន្លងមក តារាចម្រៀងស្រីស្រស់ស្អាតសំឡេងផ្អែមរូបនេះបានបន្ដថា «ដោយសារតែពីរនាក់យើងធ្វើការងារជាមួយគ្នា ហើយមានអត្តចរិតត្រូវគ្នាច្រើន យើងតែងមានអារម្មណ៍ល្អជាមួយគ្នា និងស្វែងយល់ពីគ្នាតទៅទៀត»។
គួរបញ្ជាក់ផងដែរថា បើទោះបីជាមជ្ឍដ្ឋានមហាជនបានអះអាងប្រាប់ថា បានឃើញរូប G-Devith ឧស្សាហ៍ចេញចូល និងសម្ងំនៅក្នុងផ្ទះបូព្រឹក្សក្ដី ក៏តារាស្រីរូបនេះនៅតែអះអាងថា គ្មានអ្វីដែលត្រូវចម្លែកចិត្តទេ ព្រោះយើងមានការងារត្រូវធ្វើរួមគ្នា និងមានការពិភាក្សាគ្នាច្រើន ដើម្បីសាងស្នាដៃបំពេញ និងតម្រូវចិត្តមិត្តអ្នកគាំទ្ររូបនាង និង G-Devith ផងដែរ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូបកស្រាយ ខាងក្រោមនេះ ៖