បន្ទាប់ពីព្យុះផ្គររន្ទះ រួមនឹងភ្លៀងទឹកកកមួយមេយ៉ាងធំ ដងផ្លូវនានាក្នុងទីប្រជុំជន Fenghuang នៃទីក្រុង Wenshan (ប្រទេសចិន) ក៏ប្រែទៅជា «ទន្លេទឹកកក» ដ៏ត្រជាក់ បណ្ដាលឱ្យពលរដ្ឋ និងមធ្យោបាយធ្វើដំណើរលើដងផ្លូវ ត្រូវស្ទះ និងពិបាកធ្វើដំណើរ។
យោងតាមទំព័រ MSN វីដេអូខ្លីមួយដែលត្រូវបានថតកាលពីថ្ងៃទី28 ខែមេសា បានបង្ហាញថា ដងផ្លូវនៃទីក្រុង Wenshan ក្នុងខេត្ត Yunnan កំពុងលិចក្នុងទឹកជំនន់យ៉ាងជ្រៅ និងត្រូវគ្របដណ្ដប់ដោយស្រទាប់ទឹកកកសក្បុស។ រាល់មធ្យោបាយធ្វើដំណើរនៅទីនេះ សុទ្ធតែបង្កជារលក ប្រៀបដូចជាទូកបើកបរលើកផ្ទៃទន្លេ។
យានជំនិះ និងអ្នកថ្មើរជើងជាច្រើន ត្រូវគាំងដំណើរក្នុងជំនន់ទឹកភ្លៀង និងត្រូវរង់ចាំជំនួយពីក្រុមពន្លត់អគ្គិសភ័យ ដែលប្រើប្រាស់កូនទូកមកសង្គ្រោះ។
ក្រុមមន្ត្រីមូលដ្ឋាន បានចាប់ផ្ដើមអនុវត្តផែនការបន្ទាន់ ដើម្បីរំដោះទឹកជំនន់នេះ។ ការខូចខាតដែលកើតឡើងដោយសារគ្រោះធម្មជាតិ Wenshan កំពុងត្រូវបានស្រង់ស្ថិតិ៕
ប្រភព៖ Yahoo, MSN
ប្រែសម្រួល៖ បុត្រា