កាលពីពេលកន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបញ្ចេញកាលបរិច្ឆេទ និងបានធ្វើបច្ចុប្បន្នភាព នៃការប្រកួតពានរង្វាន់ AFC CUP 2021 ក្រោយពីក្លិបមីយ៉ាន់ម៉ា2 បានដកខ្លួនចេញ។
ក្នុងនោះដែរវិសាខា ដែលត្រូវលេងវគ្គជម្រុះ នឹងត្រូវប្រកួតជម្រុះតែ 1ជើងគត់ ជាមួយនឹងក្រុម Lalenok United របស់ទីម័រខាងកើត ។ ខណៈក្រុមដែលឈ្នះនឹងឡើងទៅវគ្គចែកពូល AFC CUP ពូល I ដែលមាន Kaya FC-Iliold (ហ្វីលីពីន) Terengganu (ម៉ាឡេស៊ី) និង Geylang Int (សិង្ហបុរី)។
ក្នុងនោះដែរ កីឡាករ ធារី ចន្ថាប៊ីន បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាសប្បាយចិត្ត ដែលមានឱកាសលេងទល់នឹងក្រុមចាស់របស់ខ្ញុំ តែយ៉ាងណា ខ្ញុំក៏ចង់ឱ្យក្លិបចាស់របស់ខ្ញុំទទួលបានលទ្ធផលល្អដែរ ។ តែអ្វីដែលខ្ញុំត្រូវធ្វើដំបូងបង្អស់នៅពេលនេះគឺ ខិតខំប្រឹងលេងក្នុងវគ្គជម្រុះជាមុនសិន»៕