“ទម្លាប់បែបហ្នឹង អ៊ីចឹងបានស្អាត!” តើពួកមិត្តភក្តិ មានលាន់មាត់ដាក់អ្នកបែបហ្នឹងឬទេ?។ នារីស្អាតៗច្រើនមានទម្លាប់ស្រដៀងៗគ្នា 10ចំណុច ជាទម្លាប់ចម្បងៗដែលនារីៗស្បែកស្អាតធ្វើគ្រប់គ្នា សូមនាំគ្នាមកមើលថា តើអ្នកមានទម្លាប់ស្បែកស្អាតនេះប៉ុន្មានចំណុច? ឬក៏ស្ថិតក្នុងប្រភេទនារីប៊ិះស្អាត?។
1 . ទម្លាប់លាងសម្អាតមុខ
នារីស្បែកស្អាត ច្រើនចេះជ្រើសរើសផលិតផលលាងសម្អាតស្បែកមុខ និងលាងសម្អាតយ៉ាងទន់ភ្លន់ សំខាន់ណាស់ ក្រោយការលាងសម្អាតមុខ ស្បែកមុខត្រូវតែស្រស់ថ្លាស្រទន់ បើស្ងួតតឹង ថ្លៃប៉ុនណាក៏ត្រូវបា៎យបា៎យ បោះចូលធុងសំរាមដែរ។ សម័យទើបបែកសាច់ថ្មីៗ ប្រើជេលលាងមុខ លុះដល់ពេញក្រមុំ ស្បែករាងស្ងួត ក៏ប្តូរមកប្រើផលិតផលលាងមុខសម្រាប់ស្បែកស្ងួតប្រភេទគ្រីមដែលលាងចេញដោយទឹក ជួយថែបំប៉នស្បែកមុខឱ្យស្រស់បស់មានសំណើមឡើង។
នារីប៊ិះស្អាត ចូលចិត្តស្បែកស្ងួតតឹងក្រោយពេលលាងសម្អាតមុខហើយ គិតថាវាជាអាការរបស់ស្បែកស្អាត តែការពិតវាជាអាការដែលបញ្ជាក់ថា អ្នកកំពុងតែប្រើផលិតផលលាងសម្អាតមុខរូបមន្តមិនត្រូវនឹងសភាពស្បែករបស់អ្នកហើយ។
2 . លាងមេកអាប់ចេញពីមុខ
នារីស្បែកស្អាត ព្រះអាទិត្យអាចលិចនៅទិសខាងកើត តែនារីស្បែកស្អាតមិនដែលគេងលក់ទាំងមុខមានមេកអាប់ឡើយព្រោះមិនចង់យកមុនក្បាលខ្មៅធ្វើជាសាច់ញាតិទេ ទោះជាការលាងមេកអាប់ចេញមុនពេលគេង អាចមិនមែនជាយ័ន្តការពារមុនបាន 100% មែន តែបើមិនលាងចេញនោះ សភាវកើតមុននឹងពិបាកព្យាបាល។
នារីប៊ិះស្អាត បើយប់នោះមិនដើរលេងជ្រុលទេ អាចលាងចេញមុនគេង។
3 . ជានារីដែលស្រឡាញ់ពន្លឺថ្ងៃ និងខ្សែវាយោប៉ុនណា
ក៏នារីស្បែកស្អាត មិនដែលបង្ហើបឱ្យស្បែកហាលថ្ងៃ ហាលខ្យល់ដែរ លាបគ្រីមការពារកម្តៅថ្ងៃកម្រឹត SPF 15 រាល់ថ្ងៃ។
នារីប៊ិះស្អាត គ្រីមការពារកម្តៅថ្ងៃហ្អេ៎? ទុកនៅក្នុងកាបូបយួរថ្លាមើលឃើញរបស់ខាងក្នុង ដបពណ៌ស្រស់ លេចធ្លោ តែមិនសូវបានប្រើទេ។
4 . ជក់បារី ហើយនិងថើប…ចូលចិត្តមួយណា?
នារីស្បែកស្អាត ជក់បារី…ហ្អ៊ី! ស្បែកស្រអាប់ ធ្មេញលឿង គ្រាន់តែថ្ងៃណាអង្គុយជិតបុរសជក់បារី ត្រឡប់មកដល់ផ្ទះវិញនៅប្រញាប់ស្រវារកគ្រីមដែលសម្បូរដោយវីតាមីន E និង C មកលាបសឹងតែមិនទាន់ ព្រោះគ្រីមពពួកនេះជួយការពារស្បែកពីខ្យល់អាកាសពុល និងផ្សែងបារីបានណា៎។
នារីប៊ិះស្អាត ពេលបំពេញក្នុងក្រដាសពាក្យសុំចូលធ្វើការ ប្រាប់ថា មិនចេះជក់បារី និងនៅលីវ ត្រង់ចំណុចហ្នឹងវាជាការសម្ងាត់ណា៎ ប្រាប់ឱ្យដឹងទៅ។
5 . ចូលចិត្តញ៉ាំស្រាទេ
នារីស្បែកស្អាត យ៉ាងច្រើនប៊ីយែ ឬស្រាក្រហមមួយកែវគត់ ស្រវឹងញឹកញាប់ ជាតិអាល់កុលនឹងចូលទៅពង្រីកសរសៃឈាមតូចៗឱ្យបែក ខូចស្បែកអស់។
នារីប៊ិះស្អាត មិនដែលចាំបានសោះថា ពីយប់ញ៉ាំអស់ប៉ុន្មានកែវ។
6 . ចូលចិត្តខាត់ស្បែកឬទេ?
នារីស្បែកស្អាត ចូលចិត្តតើ! ធ្វើជាប្រចាំ។
នារីប៊ិះស្អាត អូយ ខ្ជឹលណាស់! កម្រាលឥដ្ឋក្នុងបន្ទប់ទឹកក៏មិនដែលដុសខាត់ដែរ។
7 . ធុញថប់ មួម៉ៅ ប៊ិសតែដុតអូហ្វីសចោលជាញឹកញាប់
នារីស្បែកស្អាត ជាមនុស្សសម្លឹងពិភពលោកក្នុងន័យវិជ្ជមាន មានអារម្មណ៍កំប្លុកកំប្លែង មិនដែលធុញថប់មួម៉ៅខ្លាំងដល់ថ្នាក់ហ្នុងទេ។
នារីប៊ិះស្អាត ញឹកញាប់ណាស់ មានចៅហ្វាយនាយល្ងង់ នឹកសង្ឃឹមខ្ពស់ពេក ទើបច្រើនតែកើតមុនជាញឹកញាប់។
8 . ចូលចិត្តញ៉ាំទឹកស្អាត
នារីស្បែកស្អាត យ៉ាងតិចណាស់ 8 កែវក្នុងមួយថ្ងៃ ទម្លាប់នារីស្បែកស្អាតតែអុីចឹងឯង។
នារីប៊ិះស្អាត ញ៉ាំទឹកហ្អេ៎? ជីវិតមិនមែនទទេរស្អាតដល់ថ្នាក់ហ្នឹងទេ ត្រូវតែភេសជ្ជៈកំប៉ុង ឬយ៉ាងហោចណាស់ក៏កាហ្វេខ្មៅដែរ។
9 . ឃើញមុនឡើង1គ្រាប់ហើមឡើងក្រហម
នារីស្បែកស្អាត មុនគ្រប់គ្រាប់ទាំងអស់ គឺតំបន់ហាមប៉ះ តំបន់គ្មានការញេច កេះ ឆ្កឹះដាច់ខាត ឡើងមុនច្រើន ទៅពេទ្យ។
នារីប៊ិះស្អាត ចូលចិត្តណាស់ ទៅឈរញេចមុខកញ្ចក់។
10 . ទម្លាប់ក្នុងការញ៉ាំ
នារីស្បែកស្អាត ញ៉ាំអាហារគ្រប់ប្រភេទក្រុម ជាពិសេសបន្លែផ្លែឈើស្រស់ ចូលចិត្តណាស់។
នារីប៊ិះស្អាត ឱ្យញ៉ាំយ៉ាងមានអនាម័យគ្រប់ 5 ប្រភេទក្រុម គេងយ៉ាងមានអនាម័យ ដើរលេងយ៉ាងមានអនាម័យ មិនមែនជានិស្ស័យរបស់ខ្ញុំទេ។
ក្នុង 10ចំណុចនេះ បើអ្នកមានទម្លាប់ដូចនារីប៊ិះស្អាត 5 ចំណុចនោះ ល្មមធ្វើបដិវត្តន៍ខ្លួនឯងហើយ…៕