យោងតាមទំនៀមទម្លាប់បុរាណរបស់ជនជាតិនេះ គ្រួសារខាងប្ដី នឹងត្រូវជួបឧបទ្រពចង្រៃ បើសិនជាបានរៀបការនឹងនារីដែលនៅមានព្រហ្មចារី។
ខាងលើនេះគឺជាទំនៀមទម្លាប់របស់កុលសម្ព័ន្ធមួយនៅតំបន់ខ្ពង់រាបទីបេ (Tibetan Plateau) ជាតំបន់ខ្ពស់បំផុតរបស់ពិភពលោក ភូមិភាគដែលស្ថិតនៅក្នុងទឹកដីរបស់ប្រទេសនេប៉ាល់។
នារីទាំងឡាយណា ដែលរៀបការមុនពេលបាត់បង់ព្រហ្មចារី ត្រូវបានគេចាត់ទុកថាជារឿងឧបទ្រពចង្រៃ សម្រាប់គ្រួសារខាងស្វាមី។ ដូច្នេះ ប្រការនេះត្រូវបានគេតមគ្រប់ៗគ្នា។
នារីដែលចង់មានស្វាមី ត្រូវតែមានសម្ព័ន្ធភាពស្នេហាជាមួយបុរស ឱ្យបានគ្រប់ 20នាក់ ទើបត្រូវបានគេផ្ដល់លិខិតបញ្ជាក់ថា មានសុខភាពល្អគ្រប់គ្រាន់ ដែលអាចយកប្ដីបាន។
យោងតាមការយល់ឃើញរបស់កុលសម្ព័ន្ធនេះ ទម្លាប់នេះរបស់ពួកគេគឺ ដើម្បីហ្វឹកហាត់កម្លាំងស៊ូទ្រាំរបស់ស្ត្រី នៅពេលទៅតាមស្វាមី និងរស់នៅក្នុងគ្រួសារខាងម្ដាយក្មេក។
តាមជាក់ស្ដែង ជំនឿខាងលើនេះ បាន និងកំពុងតែធ្វើឱ្យពួកគេ ពិសេសគឺស្ត្រី ត្រូវក្លាយជាទាសករផ្លូវភេទគួរឱ្យអាម៉ាស់។ ក្រៅពីនេះ កុលសម្ព័ន្ធនៅតំបន់ខ្ពង់រាបទីបេនេះ ក៏នៅមានទំនៀមទម្លាប់ «នំមិនធំជាងនាលិ» នៅក្នុងរឿងអាពាហ៍ពិពាហ៍របស់កូនចៅផងដែរ៕
ប្រភព៖ Jimmynelson
ប្រែសម្រួល៖ បុត្រា