ក្រោយបរាជ័យក្នុងការចូលរួមលេងនៅលីកថ្មី European Super League ម្ចាស់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហម Manchester United លោក Joel និង Avram Glazer ពិតជាខកចិត្តយ៉ាងខ្លាំង និងកំពុងមានគម្រោងដាក់លក់ក្លិបនៅ Premier League មួយនេះប្រសិនបើមានសំណើសមរម្យណាមួយនោះ។
ក្នុងនោះបើតាមគេហទំព័រ The Mirror បានឱ្យដឹងថា លោក Joel និង Avram Glazer គ្រោងនឹងដាក់លក់ក្លិប Man UTD ក្នុងចំនួនទឹកប្រាក់ 4ពាន់លានផោន (ឬប្រមាណ 5.5ពាន់លានដុល្លារ)ុ។
គួរឱ្យដឹងដែរថា ដោយសារតែកូវីដ-19 ទើបធ្វើឱ្យក្លិបធំៗជាច្រើននៅអឺរ៉ុប ហាក់រារែកចិត្តនៅក្នុងការដឹកនាំ និងវិនិយោគបន្ថែមទៅលើក្លិបរបស់ពួកគេ ដោយសារតែមិនអាចទាញយកផលចំណេញមកវិញបានគ្រប់គ្រាន់ហ្នឹងឯង៕