ប៉ុន្មានថ្ងៃនេះ ពិភពបាល់ទាត់កំពុងតែជជែកវែកញែក រឿងបង្កើតក្របខ័ណ្ឌថ្មីរបស់ក្លិបអ្នកមានៗ 12ក្លិប ខណៈខាងស្ថាប័នបាល់ទាត់ដូចជា FIFA និង UEFA កំពុងតែរកវិធីដាក់ទណ្ឌកម្មក្លិប និងកីឡាករនៃក្លិបទាំងនោះ។
រដ្ឋលេខាធិការកីឡារបស់អង់គ្លេសលោក Oliver Dowden បានព្រមានថា ក្លិបធំៗ អាចនឹងត្រូវហាមមិនឱ្យទិញកីឡាករបរទេសចូល សម្រាប់គម្រោងពាន European Super League របស់ពួកគេ ។
ចំណែកឯ La Liga វិញ ក៏បានចេញសេចក្តីប្រកាសជាផ្លូវការថា ខ្លួនមិនគាំទ្រដល់ការបង្កើតពានរង្វាន់ថ្មី European Super League ឡើយ ហើយនឹងពិន័យធ្ងន់ធ្ងរដល់ក្លិបដែលចូលរួមពាននេះទៀតផង៕