លោក Florentino Pérez ប្រធានក្លិប Real Madrid បានប្រកាសថា ក្លិប ប្រាកដណាស់ថា នឹងមិនមានលុយគ្រប់សម្រាប់ធ្វើការទិញយកកីឡាករថ្មីៗ ក្មេងៗ ល្អៗ សម្រាប់ត្រៀមរដូវកាលថ្មីឡើយ ដោយសារតែក្លិបមិនមានចំណូលធំឡើយ នៅក្នុងឆ្នាំនេះ។
ការពិតទៅ ក្លិប Real Madrid សង្ឃឹមយ៉ាងមុតមាំថា នៅក្នុងឆ្នាំនេះ គេអាចនឹងរកបានប្រហែលជាកន្លះពាន់លានដុល្លារពីពាន European Super League ដែលនឹងធ្វើឱ្យក្លិបអាចនឹងយកលុយចំនួនដ៏ច្រើនមហាសាលនេះ ទៅទិញកីឡាករល្អៗ ក្មេងៗ លំដាប់ពិភពលោកចូលមក នារដូវកាលថ្មីខាងមុខនេះ ។
គួរឱ្យដឹងដែរថា លោក Florentino Pérez គឺជាស្ថាបនិកពានរង្វាន់ European Super League ដោយបានបបួលក្លិបលំដាប់ពិភពលោកចំនួន២០ ចូលរួមពាននេះ និងបានទាក់ទងម្ចាស់ឧបត្ថម្ភធំៗ ដែលធានាផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ពានរង្វាន់ខាងលើទៀតផង៕