កីឡាករ Bruno Fernandes បានទាមទារឱ្យក្លិបបាល់ទាត់ Manchester United បន្ថែមប្រាក់ខែដល់រូបគេ ដើម្បីជាថ្នូរ ក្នុងការបន្តកុងត្រាជាមួយនឹងក្លិបបន្តទៅមុខទៀត ខណៈដែលកុងត្រារបស់គេ នៅមានសុពលភាពរហូតដល់ឆ្នាំ2025 ឯណោះ។
ក្រោយពីមានការស្នើសុំនេះ ក្លិបបានបន្ថែមប្រាក់ខែរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ឱ្យកើនឡើងដល់ 27ម៉ីនដុល្លារក្នុង 1សប្តាហ៍ ហើយសន្យាថា នឹងថែមឱ្យជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ2025 មុននឹងចរចាកុងត្រាថ្មីទៀត។
យ៉ាងណាក្ដី Bruno បានទាមទារឱ្យខ្សែបម្រើ Paul Pogba នៅលេងក្នុងក្លិបនេះបន្តទៀត ទើបរូបគេ បន្តចុះកុងត្រាថ្មីជាមួយនឹងក្លិបនេះដែរ ដោយសារតែ រូបគេលេងត្រូវជើងគ្នាជាមួយ Pogba ជាងកីឡាករដទៃទៀត៕