David Alaba កីឡាករខ្សែបម្រើ-ការពារ របស់ក្លិប Bayern Munich បានប្រកាសថា គេនឹងដើរចេញពីក្លិបដែលរូបគេប្រកបអាជីពអស់រយៈពេល 13ឆ្នាំមកនេះ នៅចុងរដូវក្តៅនេះ ក្រោយពីកុងត្រាត្រូវបានបញ្ចប់ ។
ចំពោះការចាកចេញនេះត្រូវបានគេដឹងថា ដើម្បីទៅចូលរួមជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅអេស្ប៉ាញ Real Madrid ដែលបានទាក់ទងរូបគេ តាំងតែពីមុនការចរចារបន្តកុងត្រានៅក្លិបនេះមកម្ល៉េះ ។ ហើយការចាកចេញនេះ គឺកីឡាករសញ្ជាតិអូទ្រីសរូបនេះ បានបដិសេធសំណើក្នុងការបន្តកុងត្រានៅ Bayern ទោះបីជារូបគេ នឹងបានតម្លៃពលកម្មដល់ទៅ 15លានដុល្លារក្នុង 1រដូវកាលក៏ដោយ។
មានពាក្យចចាមអារ៉ាមថា កីឡាករវ័យ 27ឆ្នាំរូបនេះ នឹងចុះកុងត្រាជាមួយនឹង Real Madrid ដល់ឆ្នាំ2026 ពោលគឺ មានកុងត្រារយៈពេល 5ឆ្នាំនៅទីនោះ៕