កាលពីពេលថ្មីៗកន្លងទៅនេះ លោក Andrea Agnelli ប្រធានក្លិប Juventus បានប្រកាសលាលែងពីតំណែងជាប្រធានគណៈកម្មការ នៃសមាគមបាល់ទាត់អឺរ៉ុប UEFA ដោយសារតែប្រកាន់ជំហរ ចង់ទៅបង្កើតពានរង្វាន់ European Super League ដែលមានលុយធំជាងនេះច្រើនដង។
ក្រោយពីនេះ UEFA បានប្រកាសភ្លាមៗ ដោយបានលើកលោក Nasser Al-Khelaifi សញ្ជាតិកាតារ និងជាប្រធានក្លិប Paris Saint Germain ឱ្យធ្វើជាប្រធានគណៈកម្មការបាល់ទាត់អឺរ៉ុបជំនួសវិញ។
ក្រោយទទួលបានតំណែងថ្មីនេះ លោក Al-Khelaifi បានបញ្ជាក់ពីជំហររបស់លោកថា នឹងខិតខំដឹកនាំ និងបង្រួបបង្រួមស្មារតីវិស័យបាល់ទាត់នៅអឺរ៉ុប ឱ្យកាន់តែល្អប្រសើរឡើង៕