លោក Florentino Perez ប្រធានក្លិប Real Madrid គឺជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់ European Super League ជាមួយក្លិបដទៃទៀត ដូចជា Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United និង Tottenham ដែលជាសមាជិក។ ស្របពេលក្លិបមួយចំនួនទៀត ក៏បានចេញមុខអះអាងថានឹងចូលរួមដែរ។
យ៉ាងណាមិញ កាលពីដើមឆ្នាំ2021នេះ ក្រោយលេចឮគម្រោងនៃការបង្កើតពាន European Super League នេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានលូកដៃចូល និងធ្វើការព្រមានផងដែរ ប្រសិនបើពាននេះកើតឡើងពិតមែននោះ ។
លោក Hans Joachim Watzke នាយកប្រតិបត្តិក្លិប Bayern Munich បានចេញសេចក្ដីថ្លែងការណ៍នៅក្នុងថ្ងៃនេះថា ក្លិបរបស់លោក និងក្លិប Borussia Dortmund នឹងមិនចូលរួមនៅក្នុង European Super League នោះទេ ដោយសារខ្លាចរងផលប៉ះពាល់ខ្លាំងទាក់ទិនទៅនឹងបម្រាមនានារបស់ FIFA ៕