បវរកញ្ញាវៀតណាម Tuong Linh មានវ័យ 23 ឆ្នាំ នាងជាកូនពៅនៅក្នុងក្រុមគ្រួសារដែលរស់នៅក្នុងខេត្ត Phu Yen ប្រទេសវៀតណាម ហើយម្ដាយរបស់នាងមានឈ្មោះថា Luong Van Chanh ជាគ្រូបង្រៀនផ្នែកអក្សរសិល្ប៍មានឈ្មោះល្បីម្នាក់ ដែលធ្លាប់ទទួលបានពានរង្វាន់ក្នុងការបង្រៀនពីកម្មវិធី Vietnam Aviation Academy។ នេះបើតាមសារព័ត៌មាន kenh14.vn។
រហូតដល់ថ្ងៃទី27 ខែសីហាម្សិលមិញ បវរកញ្ញារូបនេះបានចូលរួមប្រកួតកម្មវិធី The Face Vietnam 2017 ហើយបានទទួលជ័យជម្នះពានរង្វាន់លេខ1 ដោយសារតែទម្រង់មុខរបស់នាងស្រស់ស្អាតដាច់គេ និងមាននាមជា “Brand Face” ព្រមទាំងជាតំណាងនារីវៀតណាមទៅប្រកួត Miss Intercontinental 2017 នៅប្រទេសឥណ្ឌាផងដែរ។
គួរបញ្ជាក់ផងដែរថា Tuong Linh បានឡើងកូដខ្លាំង និងមានភាពទាក់ទាញបំផុតដែលធ្វើឱ្យពិភពលោកបានចាប់អារម្មណ៍ពីសម្រស់ដ៏ល្អឯករបស់នាង។ នាងមានកម្ពស់ 170 សង់ទីម៉ែត្រ មានទំហំទាំងបីគឺ 83-58-89 និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញទៀតផង៕